Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Google កំពុង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រតិបត្តិ​ការ Fuchsia OS ឲ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​មុន!

  • បោះពុម្ព

នាពេលសព្វថ្ងៃនេះ ប្រព័ន្ធប្រតិបត្តិការ Android គឺទទួលបានអ្នកប្រើប្រាស់ ច្រើនជាងគេបង្អស់ នៅលើទូទាំងពិភពលោក ក៏ប៉ុន្ដែក្រុមហ៊ុន Google នៅតែមិនសូវពេញចិត្ត និងបានចាប់ផ្ដើមបង្កើត ប្រព័ន្ធប្រតិបត្តិការថ្មីផ្សេងទៀត អស់រយៈពេលប្រហែល ប៉ុន្មានឆ្នាំក្រោយនេះ

ដើម្បីមានគម្រោងយកមក ប្រើប្រាស់ជំនួស Android វិញផងដែរ។ ប្រព័ន្ធប្រតិបត្តិការថ្មីនោះ គឺមានឈ្មោះថា Fuchsia OS ដែលបានបង្កើតឡើង ដើម្បីអាចឲ្យដំណើរការ លឿនរលូនបាន នៅលើគ្រប់ស្មាតហ្វូនទាំងអស់ មិនគិតពីទំហំអេក្រង់ និងផ្ដល់ជូននូវ ការអាប់ដេតរហ័ស និងមានការរក្សាសិទ្ធិឯកជន កាន់តែល្អប្រសើរ ជាងមុនទៅទៀត។

បន្ទាប់ពីមានពាក្យចចាមអារ៉ាម អស់រយៈពេល ជាយូរណាស់មកហើយ បាន Google សម្រេចចិត្តធ្វើការ ប្រកាសជាផ្លូវការ នៅក្នុងព្រឹត្ដិការណ៍ I/O កាលពីពាក់កណ្ដាល ខែឧសភា ឆ្នាំ 2019 កន្លងផុតទៅនេះ។ រហូតមកដល់ពេលថ្មីៗនេះ Google ក៏បានចាប់ផ្ដើម បង្កើតគេហទំព័រ Fuchsia.dev ជាពិសេសសម្រាប់ អ្នកអភិវឌ្ឍន៍ ឬជំនាញខាងសរសេរកូដ ដែលមានចំណាប់អារម្មណ៍ ធ្វើការសាកល្បងកម្មវិធី បណ្ដើរៗជាមួយនឹង ប្រព័ន្ធប្រតិបត្តិការ ស៊េរីថ្មី ប្លែកមួយនេះ។ ទោះជាយ៉ាងណាក្ដី លោកអ្នកទាំងអស់គ្នា នៅមិនទាន់អាច ធ្វើអ្វីបាននៅឡើយ ដោយមិនអាចដំឡើង ប្រព័ន្ធប្រតិបត្តិការ Fuchsia OS មកតេស្ដប្រើប្រាស់ ឬក៏បង្កើតកម្មវិធី សម្រាប់វាបាននោះទេ ប៉ុន្ដែនាពេលខាងមុខនេះ Google នឹងអាចបើកសិទ្ធិ ឲ្យសាកល្បងបន្ថែមផងដែរ។

ទន្ទឹមនឹងនេះដែរ ប្រព័ន្ធប្រតិបត្តិការ Android Q នឹងអាចទទួលបាន កំណែអាប់ដេត ជាផ្លូវការលើកដំបូង យ៉ាងឆាប់នៅខែក្រោយនេះ (ខែសីហា) ហើយយើងក៏អាចឃើញមាន ពត៌មានបន្ថែមទៀត អំពីការអភិវឌ្ឍន៍ថ្មីៗ នៃប្រព័ន្ធប្រតិបត្តិការ Fuchsia ថែមទៀតផង។ ហេតុដូច្នេះហើយ នោះគឺមានន័យថា យើងនឹងត្រូវការរង់ចាំ រៀងយូរបន្ដិចទៀត បានអាចឃើញមាន Fuchsia OS ដំណើរការនៅលើស្មាតហ្វូន ឬក៏ឧបករណ៍ផ្សេងៗទៀត។

ដកស្រង់ចេញពីCamborReport