Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហេតុផល​ពិសេស​មួយ រឿង​ភាគ​ថៃ "គ្រូ​ពេទ្យ​ថង​ឯក" ត្រូវ​តែ​ចាក់​បញ្ចាំង​ក្នុង​រដូវ​វស្សា​របស់​កម្ពុជា

  • បោះពុម្ព

គិតមកដល់ត្រឹមថ្ងៃទី២ កក្កដានេះ ខ្សែភាពយន្តភាគសម្រាប់ទូរទស្សន៍រឿង "គ្រូពេទ្យថងឯក" គឺជាថ្ងៃទី២ហើយ ដែលខ្សែភាពយន្តភាគទូរទស្សន៍ដ៏គួរ ឲ្យចាប់អារម្មណ៍ត្រូវបានដាក់បញ្ចាំង ជូនប្រិយមិត្តបានទស្សនា នៅលើកញ្ចក់ទូរទស្សន៍ PNN។

អ្វីដែលពិសេស រឿងនេះត្រូវបាន កំណត់បញ្ចាំងជាកំហិតក្នុង រដូវវស្សារបស់កម្ពុជា។ តាមព័ត៌មាន "គ្រូពេទ្យថងឯក" នឹងបរិយាយពីចំណងស្នេហ៍កើតនៅទីជនបទ អមដោយទេសភាពស្រុកស្រែចំខែវស្សានាថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩នេះ ដ៏ស្រស់បំព្រង។ បន្ថែមពីលើនេះ ក៏នឹងផ្ដល់ជូននូវឆាកកំប្លុកប្លែងជាច្រើន សម្រាប់ផ្ដល់នូវភាពរីករាយជូនអ្នកទស្សនាថែមទៀត។

វិលមកជុំវិញហេតុផល ដែលសាច់រឿងខាងលើត្រូវបញ្ចាំងឲ្យត្រូវនឹងរដូវវស្សារបស់កម្ពុជា តាមប្រភពពីអ្នកគ្រប់គ្រងការចាក់ផ្សាយរបស់ទូរទស្សន៍ PNN បានឲ្យដឹងថា ហេតុផលសំខាន់ ដោយសារតែជារឿងនេះ និយាយច្រើនតែពីបរិយាកាស និងទិដ្ឋភាពស្រុកស្រែចម្ការនារដូវវស្សា។

ដូច្នេះហើយ ទើបការរៀបចំកាល វិភាគចាក់ផ្សាយ ក៏តម្រូវឲ្យចំពេលវេលាល្អនៃ រដូវវស្សាក្នុងប្រទេសកម្ពុជាយើង សមស្របទៅនឹងបរិយាកាសសាច់រឿង ដែលអមទៅដោយទេសភាពវាលស្រែភាគច្រើននោះឯង។ តើការទស្សនារឿងភាគអមដោយទេសភាពស្រុកស្រែចម្ការ ចំរដូវវស្សាបែបនេះទាក់ចិត្ត ត្រជាក់ភ្នែកកម្រិតណា?

តើស្នេហារវាងគ្រូពេទ្យកំលោះ ថងឯក និង ឆាបា កញ្ញាក្លាហាន ផ្ដើមមានសម្ព័ន្ធភាពនឹងគ្នាដោយវិធីណា? តើស្នេហារវាងកំលោះក្រមុំមួយគូនេះ នឹងនាំនូវភាពរីករាយស្រស់ស្រាយបែបណាជូនអ្នកទស្សនា? សូមកុំភ្លេចរង់ចាំទស្សនាការចាក់ផ្សាយផ្ទាល់រៀងរាល់ថ្ងៃចន្ទ រហូតថ្ងៃពុធ វេលាម៉ោង៩ ដល់ម៉ោង១០យប់៕

ដកស្រង់ពី៖ Sabay