Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង Fast 9 ចាប់​ផ្ដើម​ថត​នៅ​ថៃ​ហើយ

  • បោះពុម្ព

ខ្សែភាពយន្ត Fast and Furios 9 បានចាប់ផ្ដើមការថតថ្ងៃទីមួយជាផ្លូវការ កាលពីម្សិលមិញនេះ នៅភាគខាងត្បូងប្រទេសថៃ ចាប់ផ្ដើមពីតំបន់ Khao Thong ខេត្ត Krabi។

ទីតាំងថតត្រូវបានបិទបាំងជិតពីភ្នែកមហាជន ដោយមានសន្តិសុខនៅចាំយាម ចាប់អ្នកដែលលួចចូលមើលដំណើរការនៃការថតខ្សែភាពយន្តបែបវាយប្រហារនេះ។ ឈុតឆាកនៅប្រទេសថៃ នឹងត្រូវថតនៅទីតាំងចំនួន ៨ ដោយមាន ៥ ទីតាំង នៅខេត្ត Krabi, មួយទីតាំងនៅខេត្ត Phang Nga និង ២ ទីតាំងនៅទីក្រុង Surat Thani។

ប្រធានអាជ្ញាធរទេសចរណ៍ថៃ លោក Apichai បានច្រាលចោលនូវពាក្យចចាមអារ៉ាមថា មានតួអង្គមួយចំនួនបានមកដល់ប្រទេសថៃដើម្បីថតភាពយន្តនេះ។ លោកនិយាយថា ៖ "មិនពិតនោះទេ។ យើងបានដំណឹងមកថាមានតែតួអង្គជំនួសប៉ុណ្ណោះនឹងថតនៅទីនេះ។ តួអង្គសំខាន់ៗនឹងមិនបង្ហាញមុខឡើយ”។

ការថតខ្សែភាពយន្ត Fast and Furios 9 នៅប្រទេសថៃនឹងបន្តរហូតដល់ថ្ងៃទី ២៧ ខែកក្កដានេះ ដោយថៃអាចទទួលបានចំណូល ៣៤០ លានបាត (ដែលស្មើប្រមាណ ១១ លានដុល្លារ)។ កាលពីថ្ងៃ ២៥ មិថុនាកន្លងទៅ ជាថ្ងៃទី ១ នៃការចាប់ផ្ដើមថតភាពយន្ត Fast and Furios 9 ដែលមានតួអង្គសំខាន់ៗបានចូលរួមដូចជា Vin Diesel និង Michelle Rodriguez ដែលធ្វើឡើងនៅប្រទេសអង់គ្លេស៕

ដកស្រង់ពី៖ Sabay