Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពេល​ណា​ដែល​សាក​សម​អោយ​យើង​អាច​តម្លើង​ iOS​ 13​ នៅ​លើ​ iPhone​ បាន​?

  • បោះពុម្ព

បើយើងគិតមកត្រឹមពេលនេះ ក្រុមហ៊ុន Apple បានធ្វើការដាក់ចេញ កំណែអាប់ដេត iOS 13 សម្រាប់ក្រុម Developer ឈានមកដល់ជំនាន់សាកល្បងទី 3 ហើយ ឬ

អាចហៅបានថា Beta 3 ដើម្បីអោយពួកគេសិក្សាបន្ថែម និងស្វែងរកកំហុសផ្សេងៗ មុនពេលបញ្ចេញ កំណែអាប់ដេត ពេញលេញ ជាផ្លូវការ។ យ៉ាងណា សម្រាប់ពេលនេះ Apple ក៏ទម្លាក់ចេញនូវ iOS 13 Public Beta 2 ដូចគ្នា ដើម្បីអោយអ្នកប្រើ iPhone ដែលមានសិទ្ធអាចតម្លើងបាននោះ អាចសាកល្បងស្គាល់រសជាតិថ្មី ហ្នឹងគេដែរ។


ជាក់ស្តែង កាលពីជាងមួយសប្តាហ៍មុន Apple បានបញ្ចេញ iOS 13 ជំនាន់ Public Beta 1 ឬអាចហៅថា ដំណាក់កាល សាកល្បងដំបូង ជាសាធារណៈ ទៅដល់អ្នកប្រើប្រាស់ iPhone ប៉ុន្តែក្រោយពេលទាញយក Firmware រួចហើយ ស្រាប់តែមិនអាចតម្លើងបាន និងមានខ្លះទៀត គឺអាចតម្លើងបាន តែមានភាពរអាល់រអួលច្រើន ពេលកំពុងប្រើ ជាហេតុធ្វើអោយពួកគេ ទម្លាក់ចុះមក iOS 12.3.1 វិញ។ 

យ៉ាងណា មានប្រិយមិត្តជាច្រើន បានសួរមកក្រុមការងារយើងថា តើពេលណាដែលសាកសមអោយពួកគាត់ អាចតម្លើង iOS 13 នៅលើ iPhone បាន ដោយមិនមានបញ្ហាដូចពេលនេះ?

ចំពោះចម្លើយ គឺមិនវែងនោះទេ ហើយខ្ញុំនឹងបង្ហាញដល់ប្រិយមិត្ត ដែលមានចម្ងល់លើចំនុចនេះ អោយបានជ្រាបថា អំឡុងពេលដែល Apple ចេញជំនាន់ Public Beta គឺគ្រាន់តែចង់ផ្តល់សិទ្ធ អោយអ្នកប្រើ iPhone ទូទៅ (ចាប់ពី 6s ដល់ XS Max) អាចភ្លក្សរសជាតិបណ្តើរៗ មុនពេលឆ្អិន ដូចទៅនឹង Developers ដែរ ប៉ុន្តែ Apple ក៏បានបញ្ជាក់ដែរថា វាមិនទាន់ដំណើការបានល្អ នៅឡើយទេ (ចង់ប្រើ ឬចាំសិន អាស្រ័យទៅលើអ្នក)។ សម្រាប់ពេលវេលាមួយដែលសាកសម អោយយើងអាចតម្លើង iOS 13 នៅលើ iPhone បាន គឺនៅក្រោយពេល Apple ប្រកាសចេញ iPhone ជំនាន់ថ្មី ជាផ្លូវការ បានចន្លោះពី 20 ថ្ងៃ ទៅ 25 ថ្ងៃ នោះទើបវាមិនសូវជួបបញ្ហាច្រើន។


សរុបមក ដូចខ្ញុំនិយាយអញ្ចឹងថា ចម្លើយគឺខ្លីទេ ហើយបើប្រិយមិត្ត iOS អាចរង់ចាំបាននោះ គឺជារឿងល្អ ព្រោះយើងអាចទទួលបាន ប្រព័ន្ធប្រត្តិការណ៍ថ្មី ជាផ្លូវការ មិនមែនជា Public Beta ទៀតទេ និងមិនសូវជាបញ្ហាច្រើនឡើយ។ ប៉ន្តែបើអ្នកមិនចង់រង់ចាំទេ ក៏អាចសាកល្បង Public Beta ក្នុងពេលនេះ បានដូចគ្នា គ្រាន់តែចង់បញ្ជាក់ថា អ្នកគប្បី Back Up កម្មវិធី ឬឯកសារសំខាន់នានា រក្សាទុកជាមុនសិន ជៀសវាង ពេលមានបញ្ហាណាមួយ ជាយថាហេតុ វាមិនបាត់បង់។

ដកស្រង់ចេញពីCamborReport