Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Kim Soohyun សារភាពថាក្រុមនារី K-Pop ជាកម្លាំងចិត្តសំខាន់សម្រាប់លោកក្នុងជួរទាហាន

  • បោះពុម្ព

តារាសម្ដែងប្រុសដែលទើប បញ្ចប់កាតព្វកិច្ចជាទាហាន បានបញ្ជាក់អារម្មណ៍រីករាយបំផុត ក្រោយការងាររបស់ខ្លួន ទទួលបានភាពជោគជ័យអំឡុងពេល ២ឆ្នាំកន្លងមក។

ឆ្លើយតបសំណួរកម្រមួយជាមួយក្រុមការងារកម្មវិធី Access Showbiz Tonight របស់ទូរទស្សន៍ SBSដែលបានសួរថា តើ Kim Soo Hyun មានក្រុមតារាស្រីណាដែលអាចធ្វើឲ្យលោកមានកម្លាំងបម្រើទាហានទេ? តួឯកក្នុងរឿង "My Love From The Star” ក៏បានឆ្លើយថា ជាការពិត លោកតែងឆកលៀតពេលតាមដានបទចេញថ្មីរបស់ក្រុមនារី។

Soo Hyun តែងមើលវីដេអូបទថ្មីរៀងរាល់ព្រឹក ពេលលោកងើបមកជានិច្ច។ ជាមួយគ្នានោះ តារាប្រុសដ៏ល្បីរូបនេះក៏បានបង្ហើបទាំងទឹកមុខញញឹមថា ខ្លួនក៏កំពុងសម្លឹងមើលគម្រោងត្រឡប់ចូលសិល្បៈ ពិសេសការងារសម្ដែងវិញ ដោយសន្យាបង្ហាញនូវសមត្ថភាពពិសេស និងគុណភាពនៃការសម្ដែងកាន់តែល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា Kim Soo Hyun បានបញ្ចប់កាតព្វកិច្ចបម្រើជាតិ កាលពី ០១ ខែកក្កដា ហើយបើតាមព័ត៌មានល្ហេចល្ហៀងបានបញ្ជាក់ថា លោកក៏បានចុះកុងត្រាធ្វើជាតារាម៉ូដែលជាបន្តជាមួយផលិតផលថែសម្រស់ល្បីៗជាច្រើន ក៏ដូចជាបង្ហាញខ្លួនជាថ្មីក្នុងខ្សែភាពយន្តជាច្រើននាពេលអនាគត៕

ដកស្រង់ពី៖Sabay