Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រឿង Spider-Man វគ្គថ្មី លេចធ្លាយលើអ៊ីនធឺណិតទាំងដុល ក្រោយផ្សាយបាន ២ ថ្ងៃ

  • បោះពុម្ព

ខ្សែភាពយន្ត Spider-Man: Far From Home ទើបបានចាក់បញ្ចាំងនៅប្រទេសចិន ហុងកុង និង ជប៉ុន កាលពីចុងខែមិថុនាកន្លងទៅនេះ មុនទីផ្សារធំៗមួយចំនួនទៀត។

ក្រោយការចាក់បញ្ចាំងបាន ២ ថ្ងៃ ខ្សែភាពយន្តថ្មីនេះ បានលេចធ្លាយដាក់ ឲ្យដោនឡូដលើវិបសាយ Torrent មួយចំនួន។ តាមការចុះផ្សាយចុងក្រោយបានសន្និដ្ឋានថា Spider-Man វគ្គថ្មី បានលេចចេញកាលពីថ្ងៃអាទិត្យ វេលាម៉ោង ៤ ល្ងាច នៅលើវិបសាយ Torrent មួយចំនួន។

File ដំបូងនៃរឿងនេះមានទំហំប្រហែល ១ GB រួចមកមានពីរ File ទៀតលេចចេញមក មានទំហំ ២,៥ GB ដូចគ្នា។ ២ ចុងក្រោយគឺមាននូវ Subtitle ជាអក្សរចិនផងដែរ។ ទោះជាលេចធ្លាយមួយរឿងពេញមែន ប៉ុន្តែវីដេអូដែលគេចែកចាយគឺមិនមានគុណភាពឡើយ ដោយសារតែលួចថតដោយកាន់កាមេរ៉ា។

សូម្បីតែគុណភាពសំឡេងក៏មិនច្បាស់ ឲ្យស្ដាប់យល់សាច់រឿងផងដែរ។ គួរដឹងថា Spider-Man: Far From Home អាចរកចំណូលបានប្រមាណ ១១១ លានដុល្លារ ពីការចាក់បញ្ចាំងសប្ដាហ៍ដំបូង។ ភាពយន្តនេះត្រូវចេញផ្សាយនៅចក្រភពអង់គ្លេស និងអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ ហើយថ្ងៃព្រហស្បតិ៍ចាប់ផ្ដើមចាក់បញ្ចាំងលើទីផ្សារធំៗជាច្រើន៕

ដកស្រង់ពី៖ Sabay