Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ASUS ROG Phone 2 អាច​នឹង​មាន​បច្ចេក​វិទ្យា​សាក​ថ្ម​លឿន 30W និង​មាន Refresh Rate អេក្រង់ 120Hz

  • បោះពុម្ព

កាលពីខែតុលាឆ្នាំ 2018 កន្លងទៅ ASUS បានប្រកាសពីស្មាតហ្វូនហ្គេមជំនាន់ដំបូង របស់ខ្លួនដែលមានឈ្មោះថា ASUS ROG Phone ដែលមានរូបរាងនិងលក្ខណៈសម្បត្តិ សម្រាប់អ្នកដែលចូលចិត្តហ្គេមតែម្តង។ ក្នុងពេលថ្មីៗនេះ មានពត៌មានបែបធ្លាយមួយពី 3C (Compulsory

Certification of China) ទៅលើម៉ូឌែលជំនាន់ថ្មីនៃ ROG Phone នេះហើយ។

បើយោងតាមវិញ្ញាបនបត្រដែល ASUS ទទួលបានពី 3C បានបង្ហាញថា ស្មាតហ្វូនហ្គេមជំនាន់ទី 2 អាចនឹងមានចំនួន 2 ម៉ូឌែល ដែលមានលេខកូដសម្គាល់ I001DA និង I001DB ។ លើសពីនេះទៅទៀត ចំពោះម៉ូឌែលដែលមានលេខកូដ I001DA គឺអាចនឹងមានកម្លាំងសាកថ្ម 18W (9V និង 2A) ដូចទៅនឹង Zanfone 6 ដែរ ចំណែកម៉ូឌែល ដែលមានកន្ទុយ B វិញ អាចនឹងភ្ជាប់មកជាមួយកម្លាំង សាកថ្មលឿន 30W (10V និង 3A)។

ROG Phone 2 ដែលមានលេខសម្គាល់ I001D នេះ ក៏ត្រូវបានបញ្ចូលទៅក្នុង FFC documents និងវិញ្ញាបនបត្រមកពី Wi-Fi Alliance ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទូរសព្ទហ្គេមជំនាន់ទីពីរនេះ អាចមានកម្រិត Refresh rate រហូតដល់ 120Hz ដែល ASUS បានសហការជាមួយក្រុមហ៊ុន Tencent Games។ មួយវិញទៀត ក្រុមហ៊ុនផលិតហ្គេមមួយនេះ កំពុងតែដំណើរការ ទៅលើការផលិតហ្គេម ដែលមានកម្រិត 120Hz ដោយចាប់ផ្ដើមពីហ្គេម “Under The One Man” រួមទាំងហ្គេមជាច្រើនទៀត កំពុងស្ថិតនៅក្នុងការអភិវឌ្ឍ។

ដូច្នេះហើយទាំងនេះជាដំណឹងមួយចំនួន ដែលយើងទទួលបានពី ASUS ROG Phone 2 ហើយវាក៏អាចនឹងបង្ហាញខ្លួន នៅក្នុងខែក្រោយ មានន័យថាយើងអាចនឹងដឹងច្បាស់ ពីទូរសព្ទដែលមានកម្រិត Refresh rate កប់ឬក៏អត់មួយនេះ នៅខែក្រោយហើយ។ តើអ្នកប្រិយមិត្តអ្នកអាន គិតយ៉ាងណាដែរ បើវាមានលក្ខណៈបែបនេះមែន?

ដកស្រង់ចេញពីCamborReport