បណ្តាញសង្គម

Huawei​ P30​ និង​ P30​ Pro​ ទទួល​បាន​ពាន​រង្វាន់​ស្មាត​ហ្វូន​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ 2019​ ក្នុង​ព្រឹត្តិការណ៍​ MWC​ Shanghai​

នៅក្នុងឆ្នាំនេះ ត្រកូល P របស់ Huawei ហាក់ដូចជាទទួលបានជោគជ័យ ខ្លាំងមែនទែន មិនថាការប្រកួតប្រជែង នៅលើទីផ្សារ ឬមួយក៏ការប្រកួតប្រជែងពានរង្វាន់នានា នោះទេ វាតែងតែនាំមុខគេជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ប្រហែលមួយសប្តាហ៍មុន ក្រុមហ៊ុន Huawei

បានប្រកាសពីចំនួនលក់របស់ស្មាតហ្វូនស៊េរីចុងក្រោយមួយនេះ ដែលមានរហូតទៅដល់ 10 លានគ្រឿងឯណោះក្នុងរយៈពេល 3ខែ។

ជាក់ស្ដែង Huawei P30 series ក៏បានទទួលពានរង្វាន់ទូរសព្ទល្អបំផុតពីព្រឹត្តិការណ៍ European Hardware Awards ផងដែរ។ ហើយនៅក្នុងពេលថ្មីៗនេះ ទូរសព្ទសេរីនេះក៏ទទួលបានពានរង្វាន់ប្រចាំតំបន់អាស៊ីមួយទៀតគឺ Best Smartphone 2019 award នៅក្នុងព្រឹត្តិការណ៍ MWC Shanghai។ គួរបញ្ជាក់ផងដែរថា ពានរង្វាន់មួយនេះ ត្រូវបានព្រមព្រៀងដោយក្រុមអ្នកកាសែត ក្រុមអ្នកវិភាគ អ្នកដែលមានភាពល្បីល្បាញ ក្នុងបណ្តាញសង្គម និង អ្នកមានបទពិសោធន៍ ក្នុងការណ៍ប្រើប្រាស់ ផងដែរ។

សូមរំលឹកបន្តិច៖ Huawei P30 Pro គឺជាស្មាតហ្វូនដែលមានកាមេរ៉ាល្អ ទាំងមុខនិងក្រោយ អាចថតរូបបានប្រសើរ គួរជាទីពេញចិត្ត និងជាពិសេសនោះ ទៅមុខងារពង្រីកបាន 50 ដងតែម្ដង ជាមួយការបង្ហាញបានមុនគេ។

ចុងក្រោយ សូមចូលរួមអបអរដល់ក្រុមហ៊ុន Huawei ដែលទទួលបានជោគជ័យ លើស្មាតហ្វូនកំពូលរបស់ខ្លួន ហើយក៏សង្ឃឹមថាទូរសព្ទសេរីក្រោយៗទៀត របស់ក្រុមហ៊ុនមួយនេះ កាន់តែសម្បូរមុខងារមានប្រយោជន៍បន្ថែមទៀត ដើម្បីឲ្យអ្នកគាំទ្រទាំងអស់ ជាវយកមកប្រើប្រាស់ ដោយមិនស្ដាយក្រោយ។

ដកស្រង់ចេញពីCamborReport