Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​ធ្លាយ​រូប​រាង​ស្មាតហ្វូន Sony Xperia 20 ដែល​អាច​បំពាក់​ឈីប Snapdragon 710

  • បោះពុម្ព

ក្រុមហ៊ុន Sony ហាក់បីដូចជា នៅតែបន្ដព្យាយាម បញ្ចេញស្មាតហ្វូនស៊េរីថ្មីៗ បើទោះបីជា មិនអាចយកឈ្នះចំណែកទីផ្សារលក់ ពីក្រុមហ៊ុនប្រកួតប្រជែង យ៉ាងណាក៏ដោយ។ យើងក៏ទទួលបានដំណឺងថាSonyកំពុងតែរៀបចាំចេញលក់ ស្មាតហ្វូនថ្មីមួយទៀត ដែលអាចជាម៉ូឌែល

Xperia 20 ហើយរហូតមកដល់ពេលនេះ មានរបាយការណ៍ថ្មី ដាក់បង្ហាញឲ្យឃើញថា នឹងអាចដំណើរការដោយ បន្ទះឈីប Snapdragon 710 ផងដែរ។ 

ស្របនឹងពេលនេះដែរ ការឌីហ្សាញរបស់ Sony Xperia 20 ក៏បានលេចឡើងដូចគ្នា ដែលបង្ហាញអំពីអេក្រង់ 21:9 បែបខ្នាតខ្សែភាពយន្ដ និងនៅសល់គែមអេក្រង់ នៅផ្នែកខាងលើថ្ងាស និងផ្នែកចង្កាខាងក្រោម ដូចទៅនឹងម៉ូឌែល Xperia 1 អញ្ចឹងដែរ។ ក្រៅពីនេះទៅទៀត យើងក៏ឃើញមាន សេនស័រកាមេរ៉ាចំនួន 2 គ្រាប់ នៅសន្ទះខាងក្រោយ ដែលតម្រៀបជាជួរដេក ថែមទៀតផង។ បើនិយាយអំពីលក្ខណៈសម្បតិ្ត ស្មាតហ្វូនម៉ូឌែល Xperia 20 នឹងអាចមានអេក្រង់ទំហំ 6 អ៊ីញ ដែលអាចបង្ហាញគុណភាពបាន FHD+ និងគ្មានកាមេរ៉ាទម្លុះអេក្រង់ ឬថ្ងាសឆកនោះទេ។

បន្ទះឈីប Snapdragon 710 SoC នឹងត្រូវបានដាក់ឲ្យដំណើរការ ជាមួយជម្រើសទំហំរ៉េម 4GB ឬ 6GB និងអង្គចងចាំទំហំ 64GB ឬ 128GB ថែមទៀតផង។ ចំពោះផ្នែកកាមេរ៉ាវិញ ស្មាតហ្វូនម៉ូឌែល Xperia 20 នឹងទទួលបានកាមេរ៉ាភ្លោះ នៅផ្នែកខាងក្រោយ ដែលមានសេនស័រទំហំ 12MP ទាំងពីរគ្រាប់តែម្ដង និងមានកាមេរ៉ាមុខទំហំ 8MP សម្រាប់ធ្វើការថត Selfie ផងដែរ។

សរុបមក យើងមិនទាន់ទទួលបាន ថ្ងៃប្រកាសចេញលក់ ជាផ្លូវការនៅឡើយ ប៉ុន្ដែរបាយការណ៍លេចធ្លាយ បាននិយាយប្រាប់ថា ស្មាតហ្វូនម៉ូឌែល Sony Xperia 20 នឹងអាចបង្ហាញខ្លួន នៅលើទីផ្សារនានា នាពេលជិតចុងឆ្នាំ 2019 ឆាប់ៗខាងមុខនេះ។

ដកស្រង់ចេញពីCamborReport