បណ្តាញសង្គម

Samsung បានដាក់អោយធ្វើការកម្ម៉ង់ទិញ Galaxy A80 Blackpink Special Edition ថ្មីជាផ្លូវការហើយ

បើគិតមកដល់ពេលនេះ ចូលច្រើនខែដែរហើយ ដែល Samsung បានប្រកាសចេញ Galaxy A80 ជាផ្លូវការ តាំងពីថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2019 មកម្លេះ។ ជាក់ស្តែង នៅពេលនេះ Samsung ក៏បានដាក់លក់ ស្មាតហ្វូនត្រកូល A មួយនេះ ជាផ្លូវការហើយដែរ នៅតាមទីផ្សារ

ប្រទេសមួយចំនួន ដូចជា ប្រទេស ថៃ កូរ៉េខាងត្បូង និង ម៉ាឡេស៊ី ជាដើម។ សូម្បីតែនៅក្នុងទីផ្សារ ក្នុងប្រទេសកម្ពុជាយើង ក៏មានចេញលក់ សម្រាប់អតិថិជន ដែលជាអ្នកប្រើបាស់ រួចរាល់ហើយដែរ។

ជាក់ស្ដែង ថ្មីៗនេះដែរ ក្រុមហ៊ុន Samsung បានបញ្ចេញ Galaxy A80 មួយម៉ូឌែលទៀត ជាលក្ខណៈ Special Edition ជាមួយរូបតំណាង ក្រុមតារាចម្រៀង K-Pop ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង នោះគឺក្រុម Blackpink។ ចំពោះ Galaxy A80 Blackpink Special Edition នេះអាចនឹង មានជម្រើស 2 ពណ៌ សម្រាប់ការជ្រើសរើស រួមមាន ពណ៌ខ្មៅ និងពណ៌ផ្កាឈូក។ ចំណែកនៅក្នុងប្រអប់របស់ ស្មាតហ្វូន Special Edition នេះវិញ យើងឃើញថា បានភ្ជាប់មកជាមួយ កាដូរពិសេសៗ ជាច្រើនមានដូចជា ជើងបញ្ឈរសាកថ្ម Blackpink, Special Case, និងរូបភាពជាច្រើនសន្លឹក របស់សមាជិកក្រុម Blackpink ផងដែរ។

ជាងនេះទៅទៀត យើងមើលឃើញថា វាក៏បានបន្ថែមមកជាមួយ Blackpink Theme រួចជាស្រេច នៅលើស្បែក Interface One UI ថែមទៀតផង រីឯលក្ខណៈសម្បត្តិមួយចំនួនទៀត គឺដូចគ្នាទៅនឹង Galaxy A80 ធម្មតាទាំងស្រុង។ អ្វីកាន់តែពិសេសជាងនេះ សម្រាប់ទីផ្សារប្រទេស ម៉ាឡេស៊ី គឺពេលអ្នកបានធ្វើការកុម្ម៉ង់ទិញ Galaxy A80 មុនគេ អ្នកនឹងទទួលបានការថែមជូន Galaxy Fit wearable ដោយឥតគិតថ្លៃ និងកាស AKG Y500 សម្រាប់ក្នុងប្រទេសថៃ។

គួរបញ្ជាក់ដែរថា ចំពោះ Samsung Galaxy A80 Special Edition មួយនេះ អាចនឹងមិនមានលក់លើ ទីផ្សារខាងទ្វីបអឺរ៉ុបនោះទេ មានលក់តែ ក្នុងទីផ្សារអាស៊ី ទៅតាមប្រទេសមួយចំនួន ប៉ុណ្ណោះ។ ដូច្នេះ នេះជាដំណឹងល្អមួយ សម្រាប់ប្រិយមិត្តនារីៗ ដែលជាអ្នកនិយមគាំទ្រ ក្រុមតារាចម្រៀង K-Pop មួយនេះ។ ប៉ុន្ដែយ៉ាងណា យើងសង្ឃឹមថា ស្មាតហ្វូនមួយនេះ អាចនឹងមានលក់ នៅលើទីផ្សារប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដែរទៅចុះ។

ដកស្រង់ចេញពីCamborReport