Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទូរស័ព្ទដែលសាកថ្មឆាប់ពេញបំផុត

  • បោះពុម្ព

Oppo Find 7a បំពាក់អេក្រង់បង្ហាញប្រភេទ Full HD ដែលអាចសាកថ្មបានលឿនបំផុត ដោយសារគុណសម្បត្តិរបស់ បច្ចេកវិទ្យាថ្មី ។ វាបានចំណាយអនុភាពចរន្ត 4.5 A ដែលខ្ពស់ជាងស្មាតទូរស័ព្ទធម្មតាដែលចំណាយចរន្តត្រឹមតែ 1Aទៅ 2A ដែលអាចបំពាញសមត្ថភាពថ្មបាន 2,800 mAh ស្មើនឹង 100 % ត្រឹមតែ 82 នាទី ។

ដោយយោងតាម ប្រភពពត៌មានរបស់ Phone Arena បានអោយដឹងថាការ សាកល្បងម៉ាស៊ីនបានបង្ហាញអោយ ឃើញថាម៉ាស៊ីនចំណាយ ពេលត្រឹមតែ 23 នាទី ដើម្បីសាកបាន 56% ហើយជាមធ្យមក្នុងរយៈពេល 30 វិនាទីថ្មផ្ទុកបាន 1% ។ Find 7 ជាសេរ៊ីថ្មីពិសេសជាង Find 7a ដែលបានបង្កើន កម្រិតបង្ហាញ 2K ដែលមានសមត្ថភាពថ្ម 3,000 mAh ។

តាមការពិសោធន៍ ក៏បានបង្ហាញអោយឃើញថា Find កម្រិតបង្ហាញ2K Quick គឺចំណាយពេលប្រហាក់ប្រហែល ទៅនឹងម៉ូដែលមាន កម្រិតបង្ហាញ Full HD ដែរដែលចំណាយពេល ត្រឹមតែ 1.5 ម៉ោង ដើម្បីទទួលបានថ្ម 100% ។

ដកស្រង់ចេញពីគេហទំព័រថ្មីៗ(Thmey Thmey)