Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Song Hye Kyo បង្ហាញ​មុខ​​លើក​ដំបូងក្រោយដំណឹងលែងលះ Song Joong Ki

  • បោះពុម្ព

ក្រោយអំពីដំណឹងនៃ ការលែងលះជាមួយ កំពូលតារាប្រុស Song Joong Ki រំលងផុតបានប្រមាណ មួយសប្ដាហ៍ Song Hye Kyo បានបង្ហាញមុខមុខអ្នកកាសែត ជាសាធារណៈលើកដំបូង។

នាងបានចូលរួមក្នុងកម្មវិធីគ្រឿងសម្អាងកាលពីថ្ងៃទី ៦ ខែកក្កដា នៅកោះ Sanya ប្រទេសចិន។ បង្ហាញមុខក្នុងកម្មវិធី តារាស្រីវ័យ ៣៨ ឆ្នាំនេះ បានតែងខ្លួនដោយប្រើប្រាស់រ៉ូបធម្មតាពណ៌ស គួបផ្សំនឹងម៉ូដសក់បែបធម្មជាតិរបស់ខ្លួន។

សារព័ត៌មានចិន Sina បាននិយាយថាតួស្រីក្នុងរឿងម្ចាស់ព្រះអាទិត្យនេះ ហាក់ដូចជាស្គមជាងមុន។ ដំណឹងកន្លងមកបានឲ្យដឹង Song Hye Kyo បានស្រកគីឡូ រហូតស្លៀកបំពាក់លែងត្រូវ ព្រោះតែសម្ពាធនឹងរឿងរៀបការ។ Sina បាននិយាយទៀតថា Song Hye Kyo មានទឹកមុខក្រៀមក្រំ កម្រនឹងបញ្ចេញស្នាមញញឹមណាស់ ពេលចូលរួមក្នុងកម្មវិធី។

នៅពេលសួរអំពីរឿងលែងលះ នាងមិនបាននិយាយអ្វីនោះទេ បានត្រឹមនិយាយអរគុណដល់អ្នកគាំទ្រដែល បានបង្ហាញមុខក្នុងកម្មវិធី៕

ដកស្រង់ពី៖ Sabay