បណ្តាញសង្គម

ចម្លែក​បន្តិច​! ប៊ឺរី​ ​ក្លាយ​ជា​ CEO តែ​​មក​​លួច​ស្រឡាញ់​​ប្រពន្ធ​​គេ ​ក្នុង​​រឿង​ថ្មី

ប្រុសស្អាត ប៊ឺរី បានទទួលតំណែង ជាតួឯកក្នុងរឿងថ្មី មានចំណងជើងថា «ភរិយាសម័យថ្មី» ដែលមានការចូលរួមសម្ដែង ដោយតួអង្គជាច្រើន។

ក្នុងនោះលោក ត្រូវសម្ដែងជាតួលោក ជេម ដែលជាបុរសសង្ហាមួយរូប និងមានតំណែងជាប្រធានក្រុមហ៊ុន តែបែរមានចិត្តមកលួចស្រឡាញ់ភរិយាអ្នកដទៃ ដែលនាងធ្លាប់ជាគូស្នេហ៍ចាស់។ ដើមចម គឺអ្នកទាំង ២ បានបែកគ្នាបន្ទាប់ពីលោក ជេម ត្រូវទៅសិក្សានៅបរទេស ឆ្ងាយពីគ្នារហូតក៏អស់ចិត្តបន្តិចម្ដងៗ ដោយខាងប្រុសក៏មានចំណងស្នេហ៍ថ្មី រីឯតួស្រីក៏បានរៀបការជាមួយបុរសផ្សេង។

ស្នេហាថ្មីរបស់លោក ជេម មានភាពរកាំរកូស ព្រោះតែខ្លួនបង្ហាញភាពប្រងើយកន្តើយ ឆ្មើងឆ្មៃដាក់គូស្នេហ៍ថ្មីរហូតដល់បែកគ្នា។ លោកបានត្រឡប់មកជួបស្នេហាចាស់សារជាថ្មី តែខាងស្រីមានប្ដីរួចទៅហើយនោះ លោកបានត្រឹមឈរមើលលាក់ក្ដីស្រឡាញ់ក្នុងបេះដូង ដែលមិនប្រាប់គូស្នេហ៍ចាស់។

យ៉ាងណាក៏ដោយ ជេម នៅតែតាមតួស្រីដើម្បីបង្កាត់ស្នេហ៍ចាស់នោះឲ្យឆេះម្ដងទៀត។ តើស្នេហាកម្លោះ CEO និងនារីមានអ្នកគ្រងបេះដូងរួចទៅហើយនោះនឹងទៅជាយ៉ាងណា? ដូច្នេះ! កុំភ្លេចតាមដានទស្សនាសាច់រឿងទាំងនេះដែលនឹងកើតមានឡើងក្នុងរឿងភាគថ្មី រឿង «ភរិយាសម័យថ្មី» តាមកញ្ចក់ទូរទស្សន៍ PNN រៀងរាល់ថ្ងៃ ច័ន្ទ-ពុធ ចាប់ពីម៉ោង ៧:៣០យប់៕

ដកស្រង់ពី៖ Sabay