Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់​បាត់ ស្រីតុ លេង​ហែក​រឿង ករុណា ពេជ្រ កណ្ដាល​ចំណោម

  • បោះពុម្ព

នៅពេលថ្មីៗនេះ តារាចម្រៀងលោក ករុណា ពេជ្រ បានជួបរឿងភ័ន្តភាំងមួយ ដោយត្រូវមិត្តរួមអាជីព គឺអ្នកនាងកាតុ បានហែករឿងផ្ទាល់ខ្លួនរបស់លោក ប្រាប់អ្នកសារព័ត៌មានជាច្រើនថា តារាប្រុសរូបនេះ ត្រៀមចូលរោងការហើយ។

នេះគឺជារឿងថ្មីមួយ ដែលកន្លងមកមិនធ្លាប់លឺឡើយ ពិសេស ករុណា ផ្ទាល់តែម្ដង ធ្លាប់រងព័ត៌មានជារឿយៗថា លោកតារាប្រុសស្រឡាញ់ភេទដូចគ្នា។ ឥឡូវស្រាប់តែត្រូវអ្នកនាង កាតុ ហែករឿងដូច្នេះ ប្រិយមិត្តនឹងច្បាស់ហើយថា ករុណា ពេជ្រ គឺជាបុរសពេញលក្ខណៈ។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន កាលពីដើមខែនេះ នៅឯពិធីមង្គលការ អ៊ុន អាលីហ្សា តារាកំប្លែងមាត់ដាច កាតុ បានប្រាប់ថា៖ "ឥឡូវបងប្អូនសារព័ត៌មានចង់សួរទេ ករុណា ពេជ្រ ជិតរៀបការហើយ យ៉ាងយូរ១ឆ្នាំ ទៅ ២ឆ្នាំអីទៀតទេ!”។ លឺរៀមច្បងហែករឿងដូច្នេះ ភ្លាមៗគេឃើញលោក ករុណា ពេជ្រ អឹមអៀន និងរាងភាំងមុនពេលឆ្លើយសម្រប ក៏ដូចជាទទួលស្គាល់។

អតីតអ្នកចាត់ការផលិតកម្មថោន បានបញ្ជាក់ថា លោក ពិតជាបាន និងកំពុងមើលចិត្តនារីម្នាក់ពិតមែន។ នារីនោះ មានវ័យខ្ទង់ជាង ២០ឆ្នាំ និងមិនមែនជាមនុស្សក្នុងសិល្បៈនោះទេ តែជាអ្នកធ្វើការផង និងជាអ្នករកស៊ីផង។ លោក ករុណា ពេជ្រ បន្តថា នាងបានស្គាល់ជាមួយនារីដែលលោកសុំមិនទាន់បង្ហាញអត្តសញ្ញាណនោះ ប្រមាណជា ២-៣ឆ្នាំហើយ តាមរយៈការណែនាំរបស់ចាស់ៗទុំផង និងលោកខ្លួនឯងក៏បានស្គាល់គ្នាខ្លះៗផងដែរ។

បែបនេះក្ដី លោកថា រវាង និងមិត្តនារី មិនទាន់បានភ្ជាប់ពាក្យនៅឡើយទេ...ប៉ុន្តែគ្រោងនឹងរៀបការជាមួយគ្នាក្នុងរង្វង់១-២ឆ្នាំទៀត ដូចនឹងអ្នកនាង កាតុ បានបង្ហើបដូច្នេះដែរ។ បញ្ហានៅត្រង់ថា ពួកលោកសុទ្ធមានការមមាញឹករៀងខ្លួន ទើបមិនទាន់អាចរៀបចំពិធីសំខាន់នេះលឿនបាន ពិសេសគឺខាងលោកតែម្ដង។

ករុណា ពេជ្រ បញ្ជាក់ថា លោកចង់យកពេលមើលថែឪពុកដែលកំពុងមានជំងឺ និងមើលពីស្ថានភាពលោកសិន។ ប្រសិនបើអាការរបស់អ្នកមានគុណវិវត្តកាន់តែប្រសើរ នោះទើបលោកអាចមានចិត្ត ក្នុងការគិតពីរឿងខ្លួនឯង ក៏ដូចជាមង្គលនោះដែរ៕

ដកស្រង់ពី៖ Sabay