Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OnePlus​ 7​ Pro​ ទទួល​បាន​កំណែ​អាប់​ដេត​ OxygenOS​ 9.5.9​ ដើម្បី​ពង្រឹង​ទៅលើ​ផ្នែក​កាមេរ៉ា​ និង​ការ​ប៉ះ​បញ្ជា​លើ​អេក្រង់​

  • បោះពុម្ព

យើងបានឃើញរួចមកហើយថា កាលពីចុងខែឧសភា កន្លងទៅនេះ OnePlus បានធ្វើការបញេ្ចញ កំណែអាប់ដេត OxygenOS 9.5.4 ទៅលើស្មាតហ្វូនម៉ូឌែល 7 Pro ដើម្បីដោះស្រាយបញ្ជា Error នៅពេលប៉ះបញ្ជាលើអេក្រង់ និងបញ្ហាសំលេងលឺ ចូលកាស Bluetooth

យឺតជាងសកម្មភាពពិត ពេលលេងហ្គេម។ លើសពីនេះ វាក៏ជួយបង្កើនល្បឿន នៅពេលចុចដាស់អេក្រង់ និងពង្រឹងបន្ថែមលើមុខងារ HDR និង Low Light នៅពេលថត អោយកាន់ប្រសើរជាងមុន ផងដែរ។

យ៉ាងណា បើទោះជាមកដល់ពេលនេះ OnePlus 7 Pro មិនទាន់ជួបនូវ បញ្ហាធំដុំណាមួយ ក៏ដោយ ប៉ុន្តែ OnePlus នៅតែបន្តយកចិត្តទុកដាក់ លើស្មាតហ្វូនរបស់ខ្លួន ជាបន្តបន្ទាប់ ដើម្បីអោយអ្នកប្រើ កាន់តែពេញចិត្តបន្ថែម។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ OnePlus បានធ្វើការបញ្ចេញ កំណែអាប់ដេត OxygenOS ថ្មី សម្រាប់ OnePlus 7 Pro ទៀតហើយ ដែលវាស្ថិតក្នុងជំនាន់ 9.5.9។ ចំពោះកំណែអាប់ដេតនេះ ផ្តោតសំខាន់ទៅលើ ចំនុចគោលមួយចំនួន ដូចជា ប្រព័ន្ធដំណើការ, ប្រព័ន្ធសំលេងជាមួយកាស និងផ្នែកកាមេរ៉ា ខាងក្រោយ។ ទៅលើប្រព័ន្ធដំណើរការ វាពង្រឹងលើការប៉ះបញ្ជាលើអេក្រង់ អោយមានភាពរអិលជាងមុន, មានរំញ័រពេលបញ្ជាលើ Keyboard និងជំនួយលើមុខងារផ្សេងៗ ដែលពាក់ព័ន្ធលើអេក្រង់។ សម្រាប់ផ្នែកកាមេរ៉ាវិញ វាផ្តោតទៅគុណភាពរូប ដែលថតចេញពីលេនគោល 48 មេហ្គាភិចសែល ក្នុងមុខងារ Pro Mode អោយកាន់តែប្រសើរ ជាងមុន, បង្កើនល្បឿន Auto Focus អោយលឿនជាងមុន, ជួយអោយការឆ្លាស់កាមេរ៉ាពីខាងក្រោយ មកខាងមុខ មានភាពរហ័សជាងមុន និងជំនួយទៅលើមុខងារ Panorama ផងដែរ។ លើសពីនេះ វាក៏ជំនួយបន្ថែម ទៅលើគុណភាពសំលេង ពេលប្រើជាមួយកាស OnePlus Bullets Wireless 2 ថែមទៀត។

អញ្ចឹង នេះការបន្ថែមចំនុចថ្មីៗ ដែលខាង OnePlus បានដាក់ចេញ សម្រាប់ជូនដល់អតិថិជន របស់ខ្លួន ជាម្ចាស់ OnePlus 7 Pro។ ដូច្នេះបើចង់ទទួល បានកំណែអាប់ថ្មីនេះ គឺអាចចូលទៅធ្វើការអាប់ដេតបាន ចាប់ពីពេលនេះតទៅ ដោយគ្រាន់តែចូលទៅ Settings > About Phone > Update ហើយបើសិនអ្នកនៅមិនទាន់ ទទួលបាន OxygenOS 9.5.9 ថ្មីនោះទេ អ្នកអាចរង់ចាំ មួយរយៈពេលខ្លី ដើម្បីទទួលបាន ការអាប់ដេត ជាផ្លូវការ។

 

ដកស្រង់ចេញពីCamborReport