បណ្តាញសង្គម

ព្រោះហេតុផលនេះ ស្រីស្អាតប្រចាំ OMG ២នាក់ត្រូវចេញពីក្រុម មុនទៅប្រកួតនៅកូរ៉េ

កាលពីពេលថ្មីៗនេះ មេក្រុមរបស់ OMG បានប្រកាសជាសាធារណៈ តាមរយៈបណ្ដាញសង្គម Instagram ថា Marslee និង Emily បានសម្រេចចិត្តចាកចេញពីក្រុមដោយសារ តែមូលហេតុផ្ទាល់ខ្លួន។

តាមរយៈសម្ដីរបស់ប្រធានក្រុមស្រីស្អាត ដាណែត បាននិយាយថា ការចាកចេញនេះគឺជាការសោកស្ដាយមួយរបស់ក្រុមទាំងមូល ហើយកញ្ញាក៏បានសុំទោសទៅដល់អ្នកគាំទ្រទៀតផង។ មូលហេតុនោះគឺ Marslee នឹងទៅរស់នៅខេត្តសៀមរាប ហើយគ្រោងបើកហាងរចនាក្រចកនៅទីនោះផ្ទាល់តែម្ដង។

ជាងនេះទៅទៀត កញ្ញាក៏ទើបតែបានប្រលងបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្រ្តកូរ៉េ នៅ CKCC ផងដែរ។ រីឯ Emily វិញ មកពីកញ្ញាមានសុខភាពទន់ខ្សោយ និងមិនមានពេលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់រាំជាមួយក្រុមទើបសម្រចចិត្តចាកចេញពីក្រុម។ បច្ចុប្បន្ននេះសមាជិកដែលនៅសល់មាន ៨ នាក់ដូចជា៖ ដាណែត លីកា អូវ៉ាន់ទីន ពេជ្រ Cammie Pichma Danoch (Drowninpink) និង Motaa។

ក្រុមរាំនារី OMG Dance Crew គឺជាជ័យលាភីឯកនៅក្នុងកម្មវិធី Kpop World Festival 2019 នៅ CKCC កាលពីខែ មិថុនា កន្លងទៅ។ លើសពីនេះទៅទៀត OMG នឹងត្រៀមចេញទៅប្រកួតរាំនៅប្រទេសកូរ៉េ ទីក្រុង Changwon នាពេលខាងមុខ ជាមួយនឹងអ្នករាំមកពីប្រទេសជុំវិញពិភពលោកជាច្រើនទៀត៕

ដកស្រង់ពី៖ Sabay