Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ចម្រៀង​ស្រី​ស្អាត សុខ ពិសី ដឹក​ដៃ អេឡិច ច័ន្ទត្រា ឡើង​ប៉ុស្តិ៍​អាទិត្យ​នេះ​ហើយ!

  • បោះពុម្ព

កម្មវិធីប្រគំតន្ត្រី “Boostrong" សម្រាប់ថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ ពិតជាមិនធ្វើឱ្យអ្នកចូលរួមទស្សនាផ្ទាល់ខកបំណងឡើយ ព្រោះតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា នៅតែបង្ហាញវត្តមាន ឆ្លាស់វេនគ្នាមកអង្រួនចិត្តអ្នកគាំទ្រឥតស្រាក។

អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីប្រគំតន្ត្រីនាថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ គឺជំនួបរវាងតារាស្រីស្រស់ស្អាត មុខមានមន្តស្នេហ៍មិនស្រកស្រុត សុខ ពិសី នឹងមកចាប់ដៃគ្នាជាមួយតារាសម្ដែងប្រុស ដែលមានភាពលេចធ្លោទាំងរូបសម្រស់ និងសមត្ថភាពផ្នែកសិល្បៈចម្រុះរូបភាព គឺលោក អេឡិច ច័ន្ទត្រា បង្កើតនូវទស្សនីយភាពកម្សាន្តដ៏ទាក់ទាញអង្រួនបេះដូងរបស់អ្នកទស្សនាគ្រប់វិនាទី។

បន្ថែមលើភាពទាក់ទាញនៃការសម្ដែងរបស់ដៃគូចម្រៀងខាងលើ ឆាកតន្ត្រី “Boostrong នាស្ថានីយទូរទស្សន៍ PNNព្រែកព្នៅក៏នឹងរំលេចនូវវត្តមានរបស់តារារ៉េបចាស់វស្សាខ្មែរមួយរូបទៀតនោះគឺ DJ-Cake ដើម្បីមកញ៉ាំងបរិយាកាសកម្មវិធីឱ្យកាន់តែអស្ចារ្យថែមមួយកម្រិតទៀតជាមួយចង្វាក់ភ្លេងបែបបស្ចិមប្រទេស។

ភាពរំជើបរំជួល អារម្មណ៍ពុះកញ្ជ្រោល និងសម្រែកហ៊ោកញ្ជ្រៀវអស់ពីទំហឹងចិត្តនៃកម្មវិធីប្រគំតន្ត្រី BOOSTRONG MUSIC ON FIREនឹងមិនបញ្ចប់ត្រឹមវត្តមានរបស់តារាចម្រៀងបីរូបនេះឡើយ ព្រោះតារាស្រីស្រស់សោភា ជំនាញទាំងការច្រៀង និងប្រើប្រាស់ក្បាច់រាំដ៏សិចស៊ីចំនួនពីររូបទៀត នឹងឆ្លាស់វេនគ្នាមកទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រដែរ ដោយពឹងលើសមត្ថភាពដ៏ប៉ិនប្រសប់របស់ពួកនាង នោះគឺកញ្ញា កែវ សុបញ្ញា និងកញ្ញា សោភា ទេពី។

តើពួកគេទាំងអស់គ្នានេះ អាចញ៉ាំងបរិយាកាសក្នុងកម្មវិធីឱ្យរីករាយ ស្រស់ស្រាយ ប្លែកអារម្មណ៍ និងរំជួលចិត្តអ្នកគាំទ្រខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមទស្សនាដោយសេរីនៅក្នុងស្ទូឌីយ៉ូ PNNព្រែកព្នៅ នាថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះ ចាប់ពីម៉ោង៤:៣០នាទីល្ងាចតទៅ។

ក្រៅពីនេះ ប្រិយមិត្តក៏អាចទស្សនាតាមរយៈការផ្សាយផ្ទាល់របស់ទូរស្សន៍ PNNក្នុងពេលដំណាលគ្នាក៏បាន។ ការប្រគំតន្ត្រី បែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកBoostrong៕

ដកស្រង់ពី៖Sabay