Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តម្លៃ​លក់ Galaxy Note 10 ត្រូវ​បាន​គេ​ប្រទះ​ឃើញថ្លៃ​ជាង Note 9 ចេញ​កាល​ពី​ឆ្នាំ​មុន​ទៅ​ទៀត

  • បោះពុម្ព

ស្មាតហ្វូនជំនាន់ក្រោយៗ កាន់តែទំនើបជាងមុន និងសម្បូរមុខងារជាងមុន ប៉ុន្ដែចំពោះផ្នែកតម្លៃលក់ ក៏បានឡើងខ្ពស់ជាងមុន ថែមទៀតផង។ បើយោងទៅតាម ពត៌មានលេចធ្លាយ ប្រភពចេញមកពី WinFuture

បានបង្ហាញឲ្យឃើញថា Samsung Galaxy Note 10 នឹងមានតម្លៃ ប្រហាក់ប្រហែល $1,125 ដុល្លារអាមេរិក នៅពេលចេញលក់ លើទីផ្សារខាងមុខនេះ ដែលមានចំនួនច្រើនជាង Galaxy Note 9 ផងដែរ។

ពិតប្រាកដណាស់ នេះគឺគ្រាន់តែជា របាយការណ៍ លេចធ្លាយតែប៉ុណ្ណោះ ហើយស្មាតហ្វូនតែងតែ មានតម្លៃលក់ខុសៗពីគ្នា រវាងតំបន់មួយទៅ តំបន់ផ្សេងមួយទៀត ក៏ប៉ុន្ដែស្មាតហ្វូនម៉ូឌែល Galaxy Note 10 ពិតជាមិនអាចក្រោម $1,000 ដុល្លារនោះឡើយ។ ពត៌មានលេចធ្លាយ ក៏បានប្រកាសប្រាប់ទៀតថា តារាងតម្លៃចំនួន $1,125 ដុល្លារអាមរិកនេះ គឺសម្រាប់ជម្រើសម៉ូឌែល ដែលមានទំហំផ្ទុក 256GB ដូច្នេះយ៉ាងហោចណាស់ អ្នកប្រើប្រាស់ទទួលបានវា ដើម្បីផ្ទុកនូវឯកសារ បានយ៉ាងច្រើនផងដែរ។ លើសពីនេះទៅទៀត ប្រភាពលេចធ្លាយ បានអះអាងថា ជម្រើសទំហំផ្ទុក 512GB ក៏មានសម្រាប់ ឲ្យជ្រើសរើសដែរ ក៏ប៉ុន្ដែសម្រាប់ជម្រើសទំហំផ្ទុក 128GB ឬទំហំផ្ទុក 1TB គឺនៅមិនទាន់បាន ដឹងច្បាស់នៅឡើយទេ។

បើយើងប្រៀបធៀប តម្លែលក់រវាងស្មាតហ្វូន Galaxy S10+ ជាមួយនឹងស្មាតហ្វូន Galaxy Note 10 គឺមានចំនួនខ្ពស់ជាង បន្ដិចបន្ដួចតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ យើងក៏ទទួលបានថា Galaxy Note 10 Plus នឹងមានតម្លៃចាប់ផ្ដើមពី $1,300 ដុល្លារអាមេរិកឡើងទៅ ដូច្នេះវាមានចំនួន ច្រើនជាង Galaxy Note 10 ច្រើនដែរ។

ដកស្រង់ចេញពីCamborReport