បណ្តាញសង្គម

Song Hye Kyo ទទួលបានពាក្យរិះគន់ ព្រោះ​សកម្ម​ខ្លាំង ក្រោយរឿងលែងលះ

ថ្មីៗនេះតារាសម្ដែង ជួរមុខរបស់កូរ៉េ Song Hye Kyo បានចូលរួមកម្មវិធី ផ្សព្វផ្សាយជាលើកទីពីរ នៅប្រទេសម៉ូណាកូ សម្រាប់ម៉ាកគ្រឿងអលង្ការប្រណីត Chaumet។

ចូលរួមក្នុងកម្មវិធីនេះ តារាវ័យ ៣៧ ឆ្នាំ បានតែងខ្លួនឡើងស្រស់ស្អាត និងតែងបង្ហាញស្នាមញញឹម នៅមុខកាមេរ៉ា។ គួរដឹងថានេះជាការបង្ហាញមុខជាសាធារណៈលើកទីពីរ ចាប់តាំងពីព័ត៌មាននៃការលែងលះ បានលេចចេញបានប៉ុន្មានសប្ដាហ៍។ មហាជនបានធ្វើការរិះគន់លើ Song Hye Kyo ដែលសកម្មនឹងការងារ ខណៈពេលដែលមានរឿងអភ័ព្វកើតឡើង។

មានការលើកឡើងថា ៖ "ការលែងលះមិនមែនជារឿងមានទោសធ្ងន់អីនោះទេ ប៉ុន្តែហេតុអ្វីបានជាអ្នកអាចញញឹម ហើយព្យាយាមតែងខ្លួនស្អាតដូចគ្មានអ្វីកើតឡើង។ គេប្រហែលជានិយាយថានាងស្អាតពីខាងក្រៅ ប៉ុន្តែសម្រាប់ខ្ញុំផ្នែកខាងក្នុងរបស់នាងមិនស្អាតនោះទេ។

.....ម្ខាងទៀតបានជ្រុះសក់ ហើយឪពុករបស់គេចេញមុខលើសារព័ត៌មានទៀត ប៉ុន្តែម្នាក់ទៀតដូចគ្មានប្រែប្រួលនោះទេ ហើយខំតែពីធ្វើការ ល្អហើយដែល Song Joong Ki ដាក់ពាក្យលែង”។ គួរដឹងថាការលែងលះ នៅតែត្រូវគេចាត់ទុកថាជារឿងមិនគួរធ្វើមួយសម្រាប់វប្បធម៌កូរ៉េ ហើយមហាជនបានបញ្ចេញមតិមិនល្អជាហូរហែនៅពីក្រោមព័ត៌មាននិយាយអំពី Song Hye Kyo៕

ដកស្រង់ពី៖ Sabay