Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Mobvol​ បញ្ចេញ​នាឡិកា​វៃ​ឆ្លាត​ TicWatch​ Pro​ ជំនាន់​ទី​ 2​ ចេញ​មក​ហើយ​! មាន​អ្វី​ពិសេស​ខ្លះ​?​

  • បោះពុម្ព

បើគិតមកត្រឹមពេលនេះ វាមានរយៈពេល មួយឆ្នាំពេញហើយ ដែលក្រុមហ៊ុន Mobvol បានធ្វើការបញ្ចេញនាឡិការវៃឆ្លាត ម៉ូឌែល TicWatch Pro សម្រាប់មនុស្សសម័យថ្មី ទិញយកមកពាក់ និងដើម្បីឆ្លើយតប

ទៅនឹងសេចក្ដីត្រូវការ របស់អ្នកប្រើប្រាស់ពពួក Smartwatch ដែលចង់បានកម្លាំងថ្ម កាន់បានយូរ មិនមែនប្រើប៉ុន្មានម៉ោង ក៏រត់ទៅសាកថ្ម ឬប្រើបានត្រឹមមួយថ្ងៃ នោះទេ និងពិសេសជាងគេនោះ វាមានចែកអេក្រង់ជា 2 បានថែមទៀត។ យ៉ាងណា នៅពេលថ្មីៗនេះ គម្រប់ចំនួន 1 ឆ្នាំនោះ ខាង Mobvol បានបញ្ចេញនូវ TicWatch Pro ជំនាន់ទី 2 ចូលមកបន្តទៀត ជាមួយលក្ខណៈសម្បត្តិ កាន់តែប្រសើរជាងមុន ហើយយើងនឹងស្វែងយល់ពីវា ដូចតទៅនេះ។

សម្រាប់ TicWatch Pro ជំនាន់ទី 2 នេះ គឺត្រូវបានរចនាទៅលើខ្សែ អោយកាន់តែឡើងកាលីប ជាងជំនាន់ដំបូង ជាមួយឆ្នូតឈូស ខ្វែងគ្នា បែបទាន់សម័យ គួរជាទីពេញចិត្ត តែម្តង។ ចំពោះតួខ្លួនរបស់នាឡិកាវៃឆ្លាតថ្មីនេះ មិនសូវជាខុសគ្នា ពីបងរបស់វាប៉ុន្មានឡើយ ទាំងទ្រនិចបញ្ជា និងផ្ទៃលើអេក្រង់ ហើយវានៅតែអាចចែកអេក្រង់ជា 2 បានដដែល។ យ៉ាងណា លើកនេះ ផ្ទៃអេក្រង់ ដែលចែកចេញជាពីរស្រទាប់ គឺមួយជាប្រភេទ AMOLED ជំនួស OLED ស្ថិតនៅខាងក្រោម និងមួយទៀត ជាប្រភេទ FSTN LCD ដដែល ទំហំ 1.39 អ៊ីញ ជាអេក្រង់បែប ស-ខ្មៅ គ្មានពណ៌ ដើម្បីសន្សំសំចៃថ្ម ហើយនៅពេលអ្នកចង់បាន អេក្រង់ពណ៌នោះ AMOLED នឹងបង្ហាញឡើង តែវារាងស៊ីថ្មបន្តិច អាចស៊ូបានចន្លោះពី 2 ទៅ 5 ថ្ងៃ ប៉ុន្តែបើចង់បាន ថ្មកាន់បានយូរនោះ គឺត្រូវប្រើប្រាស់ Essential Mode បិទចោលទាំងអស់ នូវមុខងារឥតបានការ។

សម្រាប់ TicWatch Pro ជំនាន់ទី 2 នេះ ប្រើ Wear OS របស់ Google, មានអាវក្រោះការពារទឹក និងធូលីកម្រិត IP68, ប្រើប្រាស់ឈីប Snapdragon Wear 2100 អមដោយរ៉េមធំជាងមុន គឺ 1GB (ខណៈបងរបស់វាត្រឹម 512MB) និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 4GB អមមកជាមួយកម្លាំងថ្ម 415mAh ដោយក្រុមហ៊ុន Mobvol អះអាងថា អាចអោយនាឡិកានេះ រស់បាន 30 ថ្ងៃពេលសាកមួយពេញ ដោយប្រើប្រាស់ តែអេក្រង់ស-ខ្មៅ (Essential Mode)។ សម្រាប់នាឡិកាវៃឆ្លាតនេះ នៅតែមានមុខងារល្អៗ ដែលអាចធ្វើការវាស់ចង្វាក់បេះដូង តាមរយៈសេនស័រ បង្កប់នៅខាងក្រោម, ប្រើប្រាស់ NFC សម្រាប់ការបង់ប្រាក់, ការស្ដាប់តន្ត្រី និងជាច្រើនផ្សេងៗទៀត ដែលជាមុខងារ Wear OS របស់ Google អាចផ្ដល់សមត្ថភាព អោយវាធ្វើបាន។ ចំនុចដែលកាន់តែពិសេស លើ TicWatch Pro ជំនាន់ទី 2 នេះ គឺវាមានដំណើការ e-SIM ដែលផ្តល់អោយម្ចាស់របស់វា អាចប្រើលុយអ៊ីនធើណេតបាន និងមានកម្រិតសេវា 4G ផងដែរ។ លើសពីនេះ គឺអាចទទួលការ Call, សារ និងដំណឹងផ្សេងៗ ចេញពីទូរសព្ទ របស់អ្នកដែលបានភ្ជាប់។

ជាចុងក្រោយ ចំពោះ TicWatch Pro ស៊េរីថ្មីនេះ ចាប់ផ្ដើមចេញលក់ ដំបូងក្នុងទីផ្សារ Amazon និងវេបសាយ Mobvol ផ្ទាល់ ក្នុងតម្លៃ 279 ដុល្លារ ជាតម្លៃ Discount ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី 10 ខែសីហា ខាងមុខ ខណៈតម្លៃពេញ 299 ដុល្លារ។ បើសិនជាអ្នកពេញចិត្ត អាចធ្វើការស្វែងរកទិញបាន ដោយយើងនឹងដាក់តំណរ នៅខាងក្រោម៖

*** Amazon

*** Mobvol

ដកស្រង់ចេញពី CamborReport