Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​ធ្លាយ​តម្លៃ​ផលិត OnePlus7Proដោយ​ខុស​គ្នា​ឆ្ងាយ​ពី​តម្លៃ​លក់​លើ​ទីផ្សារ!

  • បោះពុម្ព

ស្មាតហ្វូនម៉ូឌែល OnePlus 7 Pro ទទួលបានលក្ខណៈសម្បតិ្ត គុណភាពលំដាប់កំពូល និងអាចរក្សាបានតម្លៃសមរម្យល្អ មិនឈានដល់តារាង $1,000 ដុល្លារអាមេរិកនោះទេ។ ចំពោះអ្វី ដែលទាក់ទាញជាងគេគឺ

អេក្រង់កោងទំហំធំ 6.7 អ៊ីញ អាចបង្ហាញគុណភាពបាន QHD+ 1440x3120p និងព្រមទាំងទទួលបាន Refresh Rate កម្រិត 90Hz ថែមទៀតផង។ នាពេលថ្មីៗនេះ យើងក៏ទទួលបាន ពត៌មានលេចធ្លាយថ្មីមួយ ដែលបង្ហាញឲ្យឃើញអំពី តម្លៃចំណាយផលិត OnePlus 7 Pro ហើយមានចំនួនខុសគ្នា ស្ទើរតែទ្វេដងឯណោះ បើប្រៀបធៀបនឹងតម្លៃលក់ នៅលើទីផ្សារនានា។

ចំពោះរូបភាពលេចធ្លាយ បង្ហាញអំពីបញ្ជីរាយតម្លៃ ដែលត្រូវចំណាយលើការផលិត OnePlus 7 Pro គឺត្រូវបានបង្ហោះនៅលើ កម្មវិធីបណ្ដាញសង្គមចិន Weibo ដែលផ្ដោតទៅលើ ជម្រើសម៉ូឌែលរ៉េម 6GB និងទំហំផ្ទុក 128GB ផងដែរ។ តារាងបង្ហាញតម្លៃនេះ គឺបានបញ្ជាក់ឲ្យដឹងថា បន្ទះអេក្រង់ប្រភេទ AMOLED ផលិតដោយ Samsung មានតម្លៃថ្លៃ ជាងគ្រឿងផ្នែក ដទៃផ្សេងៗទៀតទាំងអស់ ដោយចំណាយដល់ទៅ 80$ ដុល្លារអាមេរិក សម្រាប់បន្ទះអេក្រង់មួយ ហើយសេនស័កាមេរ៉ាទាំង 3 គ្រាប់ (48MP + 8MP 3x Zoom + 16MP Ultra-Wide) គឺមានតម្លៃសរុបចំនួន $27.29 ដុល្លារអាមេរិក ទៅលើស្មាតហ្វូនមួយគ្រឿងៗ។ ខណៈពេលដែលរ៉េម 6GB LPDDR4X គឺស្ថិតនៅតម្លៃត្រឹម $26 ដុល្លារអាមេរិក ដោយឡែក OnePlus ត្រូវចំណាយថវិកាចំនួន $20 ដុល្លារអាមរិក ថែមទៀតទៅលើទំហំផ្ទុក 128GB ផងដែរ។ 

 

ក្រៅពីនេះទៅទៀត បន្ទះឈីប Qualcomm Snapdragon 855 ក៏មិនមានតម្លៃថោកដែរ ដោយមានតម្លៃចំនួន $70 ដុល្លារអាមេរិក ដែលក្លាយជាគ្រឿងផ្នែក ថ្លៃជាងគេបន្ទាប់ពី បន្ទះអេក្រង់តែម្ដង។ បើយើងគណនាទៅនឹង គ្រឿង ផ្នែកផ្សេងៗទៀត គឺបង្ហាញឲ្យឃើញថា OnePlus 7 Pro មានតម្លៃចំណាយ ផលិតចំនួន $324.21 ដុល្លារអាមេរិក ប៉ុន្ដែតម្លៃទាំងអស់នេះ មិនទាន់បូករួមទាំង ថ្លៃចំណាយទៅលើ ការស្រាវជ្រាវ, ការឌីហ្សាញ, ការអភិវឌ្ឍន៍, កម្លាំងពលកម្ម ដែលត្រូវការដើម្បីដំឡើងផ្នែក, ការវេចខ្ចប់ ការដឹកជញ្ជូន ហើយនិងការផ្សព្វផ្សាយលក់ នៅឡើយនោះទេ។

សរុបមក OnePlus ចំណាយទឹកប្រាក់ចំនួន $324.21 ដុល្លារអាមេរិក ដើម្បីផលិតស្មាតហ្វូនម៉ូឌែល OnePlus 7 Pro និងបានដាក់លក់ នៅចន្លោះតម្លៃពី $669 ដល់ $749 តាមតំបន់ខុសៗគ្នា ដោយឡែកចំណែកឯ iPhone XS Max (256GB) គឺមានតម្លៃផលិតចំនួន $443 ដុល្លារអាមេរិក ប៉ុន្ដែដាក់លក់លើទីផ្សារ នៅក្នុងតម្លៃលើសពី $1,249 ដុល្លារអាមេរិកឯណោះ។

ដកស្រង់ចេញពីCamborReport