Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​នឹក​ស្មាន​ផលិតកម្ម​នៅ​ថៃ​ចំណាយ​លុយ​ច្រើន​ដល់​ម្លឹ​ង​ពេល​ថតកុន​ម្ដង​ៗ

  • បោះពុម្ព

ថៃ ៖ ខ្សែភាពយន្តភាគថៃជាច្រើន ត្រូវបានផលិតឡើងជារៀងរាល់ឆ្នាំ ហើយរឿងខ្លះក៏ចំណាយថវិកា យ៉ាងច្រើនទៀតផង ប៉ុន្តែរឿងខ្លះក៏ស្ថិតក្នុងតម្លៃជាមធ្យមផងដែរ ។

តើអ្នកដឹងទេថា ផលិតកម្មភាពយន្តនៅថៃចំណាយប្រាក់ប៉ុន្មានដែរក្នុងការផលិតកុននោះ? ចំនួនទឹកប្រាក់សម្រាប់ថតខ្សែភាពយន្តភាគថៃគឺចាប់ពី ៤ ទៅ ៥លានបាតថៃ (ឬប្រមាណជិត ១៣ម៉ឺន ទៅជាង១៦ម៉ឺនដុល្លារអាមេរិក) ហើយវាក៏អាស្រ័យលើប្រភេទនៃរឿងភាគ និងគម្រោងនោះដែរ ។

វាអាចនឹងចំណាយតិច ឬក៏ច្រើនជាងនេះចំពោះគម្រោងកុនធំៗ ។ ដោយឡែកខ្សែភាពយន្តភាគបែបបុរាណ តែងតែចំណាយអស់ច្រើនជាងខ្សែភាពយន្តភាគបែបសម័យបច្ចុប្បន្ន ។ រឿងភាគខ្លះក៏ត្រូវទៅថតនៅបរទេសដើម្បីផ្ដិតយកនូវទិដ្ឋភាពស្អាតៗ ហើយចំណាយក៏ច្រើនដែរលើការធ្វើដំណើរនោះ៕

ដកស្រង់ពី៖ កោះសន្ដិភាព