បណ្តាញសង្គម

ដឹង​អត់ថា ​ប្រ៊ែ​ន​ល្បី​ៗ​ផុស​នៅ​លើ​គណនី​អ៊ិ​ន​ស្តា​ក្រាម​របស់​តារា​ល្បី​ថៃ​ម្ដង​ៗ អស់​ប៉ុន្មាន?

ថៃ ៖ Instragram គឺជាបណ្ដាញទំនាក់ទំនងសង្គម ដ៏ពេញនិយមជាងគេបំផុត នៅប្រទេសថៃបច្ចុប្បន្ន ។

ម៉ាកយីហោក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលចង់ឱ្យតារាល្បីថៃផុសផ្សាយ ពីផលិតផលរបស់ខ្លួននោះ គឺត្រូវតែហ៊ានចំណាយលុយច្រើនសម្រាប់ការផុសនោះ ។ បើតាមសារព័ត៌មាន Thairath បានឱ្យដឹងថា ប្រ៊ែនម៉ាកល្បីៗត្រូវចំណាយ ប្រាក់ខ្ពស់តាមទៅនឹងចំនួន followers របស់តារាល្បីថៃនោះ ។

បើសិនជាមាន followers ចំនួន៨០០,០០០នោះប្រ៊ែនល្បីនោះនឹងត្រូវចំណាយ៨០,០០០បាតថៃ (ប្រមាណ២,៥០០ដុល្លារអាមេរិក) ក្នុងមួយផុស ។ ជាទូទៅ គឺត្រូវចំណាយ១០%នៃចំនួន followers របស់ពួកគេ ។ តារាសម្ដែងល្បីៗរបស់ថៃនាពេលបច្ចុប្បន្ន មានចំនួនអ្នក followers លើសពី១លាននាក់នៅលើគណនីអ៊ិនស្តាក្រាមរបស់ពួកគេ ៕

ដកស្រង់ពី៖ កោះសន្ដិភាព