បណ្តាញសង្គម

ល្អ​យ៉ាង​នេះ! កម្មវិធី​ជួប​ជុំ​តារា​ដ៏​ធំ​អស្ចារ្យ​ប្រចាំ​ឆ្នាំ ស្រាប់​តែ​សំបុត្រ​ចែក Free ទៀត

តារាល្បីៗកំពូលៗទាំងក្នុង និងក្រៅស្រុក(ថៃ) ត្រៀមនឹងបង្ហាញមុខជុំគ្នា ក្នុងកម្មវិធីជួបជុំតារាដ៏ធំមួយនា ប៉ុន្មានថ្ងៃខាងមុខ ខណៈសំបុត្រសម្រាប់ទស្សនា ត្រូវបានគេត្រៀមចែកចាយទៅ អ្នកគាំទ្រដោយឥតគិតថ្លៃថែមទៀត។

កម្មវិធីជួបជុំតារាដ៏នេះ រៀបចំដោយស្ថានីយទូរទស្សន៍ PNN ក្នុងឱកាសគម្រប់ខួប៤ឆ្នាំរបស់ខ្លួន ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នៅអគារ ដឹព្រេមៀសេនធ័រសែនសុខ(The Premiere Center Sensok)។ តារាសម្ដែង និងពិធីករល្បីៗរបស់កម្ពុជាមានដែលនឹង មានមុខក្នុងកម្មវិធីមានដូចជា កញា ជីម មី កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេដ វីន និងការបង្ហាញខ្លួនរបស់តារាចម្រៀង ក្នុងដួងចិត្តយុវវ័យ គឺលោក ជី ដេវីដ លោក ឌីឌី ព្រមទាំងក្រុមតារាចម្រៀងOriginal Song Small World Small Bandថែមទៀត។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺថា តារាសម្ដែងប្រុសស្អាតថៃលោក Mario Maurerក៏នឹងចូលរួមដូចគ្នា។ តារាសម្ដែងជួរមុខរបស់ប្រទេសថៃរូបនេះ នឹងធ្វើដំណើរមកប្រទេសកម្ពុជាជួបមុខអ្នកគាំទ្រខ្លួន តបតាមការអញ្ជើញរបស់ស្ថានីយទូរទស្សន៍ PNN ដែលនឹងធ្វើរាត្រីថ្ងៃចុងសប្ដាហ៍នេះ កាន់ឧឡារិក និងពេញដោយកិត្តិយស។ តើកម្មវិធីជំនួបតារាភីអិនអិនប្រចាំឆ្នាំ២០១៩នេះធ្វើឱ្យរំភើប កាន់តែកក្រើក ហើយអស្ចារ្យខ្លាំងដល់កម្រិតណា? សូមកុំភ្លេចចូលរួមបំពេញលក្ខខណ្ឌនានាដែលស្នើដោយក្រុមការងាររបស់ PNNដើម្បីទទួលយកសំបុត្រចូលរួមកម្មវិធីដ៏អស្ចារ្យនេះដោយឥតគិតថ្លៃ។

ព័ត៌មានលម្អិតអំពីកម្មវិធី និងវិធីទទួលយកសំបុត្រចូលរួមឥតគិតថ្លៃ PNNនឹងធ្វើការផ្សព្វផ្សាយតាមរយៈPageផ្លូវការរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។ កម្មវិធីជំនួបតារាភីអិនអិនឆ្នាំ២០១៩ នេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុនSmart៕

ដកស្រង់ពី៖ Sabay