Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បែក​ធ្លាយ​រូបភាព​ចាប់​កាន់​ផ្ទាល់ ASUS ROG Phone 2 អាច​មាន​កម្រិត Refresh Rate អេក្រង់ 120Hz មែន

  • បោះពុម្ព

កាលពីឆ្នាំមុន ASUS បានបង្ហាញស្មាតហ្វូនហ្គេមដំបូងរបស់ខ្លួន ដែលត្រូវបានហៅថា ASUS ROG Phone ដោយផលិតឡើង សម្រាប់ដាក់គោលដៅទៅលើ អ្នកដែលចូលចិត្ត លេងហ្គេមតែម្តង។ ក្នុងឆ្នាំនេះវិញ ASUS

ក៏អាចបញ្ចេញ ជំនាន់ថ្មីបន្តទៀត គឺ ROG Phone 2 ហើយវានឹងត្រូវបង្ហាញខ្លួន ជាផ្លូវការនៅថ្ងៃទី 23 កក្កដា ខាងមុខនេះឯង ជាមួយសម្ថភាព កាន់តែខ្លាំងជាងមុនទៅទៀត។

ជាក់ស្ដែងនៅក្នុងថ្ងៃនេះ រូបភាពនៃការចាប់កាន់ផ្ទាល់ទៅលើ ROG Phone 2 ត្រូវបានគេចែករំលែកនៅលើ បណ្តាញសង្គមនានា ដែលវាបានបង្ហាញ ឲ្យដឹងច្បាស់ផងដែរ ពីរូបរាងផ្នែកខាងមុខ នៃស្មាតហ្វូន មួយគ្រឿងនេះ។ បើតាមរយៈរូបភាព ដែលយើងទទួលបាន គឺថាទូរសព្ទហ្គេមជំនាន់ថ្មី មិនមានការចនាម៉ូតអេក្រង់ ឆក ឆកតំណក់ទឹក ឬក៏ចោះរន្ធ លើអេក្រង់អីនោះទេ ពោលគឺ មានអេក្រង់បែបធម្មតា ប៉ុន្តែវាមានសភាពលាតធំ ដោយគែមលើក្រោមកាន់តែខ្លី បើប្រៀបនឹងជំនាន់មុន។

លើសពីនេះទៅទៀត ស្មាតហ្វូនមួយនេះ ត្រូវបាន ASUS បង្ហាញថា វានឹងមានភ្ជាប់មកជាមួយ បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm គឺ Snapdragon 855 Plus ដែលមាន CPU ប្រភេទ Kryo 485 និង GPU ប្រភេទ Adreno 640 ផងដែរ។ ម្យាងវិញទៀត យើងធ្លាប់ដឹងហើយថា វាអាចភ្ជាប់ជាមួយ ប្រព័ន្ធប្រតិបត្តិការ Android 9 ដែលមានកម្រិត Refresh rate អេក្រង់រហូតដល់ 120Hz ព្រមទាំងអាចទ្រទ្រង់ ការសាកថ្មលឿន 30W  រីឯថាមពលថ្មរបស់វាវិញ គឺមិនទាន់មានប្រភពណាមួយ បញ្ជាក់ច្បាស់នៅឡើយទេ។

អញ្ចឹងហើយ ចំពោះលក្ខណៈផ្សេងៗទៀតរបស់ ASUS ROG Phone 2 គឺនឹងត្រូវបង្ហាញជាផ្លូវការ នៅថ្ងៃទី 23 ចុងខែនេះហើយ ដូច្នេះគួរតែត្រៀមថវិកាឲ្យហើយទៅ សម្រាប់អ្នកដែលចាប់ចិត្តដិតអារម្មណ៍ ក៏ដូចជាហ្វេន របស់ស្មាតហ្វូនហ្គេមមួយនេះ ព្រោះថា ទម្រាំតែវាមកដល់ស្រុកយើង គឺអាចសន្សំបាន គ្រប់ចំនួនតែម្ដង។ ចុងក្រោយ ខ្ញុំគិតថា ROG Phone 2 ពិតជាមានលក្ខណៈគ្រប់គ្រាន់សម្រាប់អ្នក ដែលចូលចិត្តហ្គេម ដោយវាមានបំពាក់ឈីបខ្លាំង ក៏ដូចជា កម្រិត Refresh rate អេក្រង់ខ្ពស់ ផងដែរ។

ដកស្រង់ចេញពីCamborReport