បណ្តាញសង្គម

Qualcomm ប្រកាស​ចេញ​ខួរ​ក្បាល Snapdragon 855+ ជាមួយ​សមត្ថភាព​កាន់​តែ​ខ្លាំង

ឈីបខ្លាំងៗនាពេលបច្ចុប្បន្ននេះ មានមិនច្រើនប៉ុន្មានទេ ក្នុងនោះឈីបខ្លាំងដែលកំពុង មានប្រើលើកំពូលស្មាតហ្វូនយើងឃើញមាន មកពីក្រុមហ៊ុនធំៗបី។ ចំណែកឈីប Qualcomm Snapdragon

ក៏ជាមួយក្នុងចំណោមនោះឯង ហើយសម្រាប់ឈីបកំពូលចុងក្រោយ របស់ពួកគេនោះគឺ Snapdragon 855 ។ ឈីបនេះពិតជាខ្លាំង ស៊ីថាមពលថ្មក៏កាន់តែតិច និងកាន់តែពិសេសនោះ ក្រាហ្វិចកាតរបស់វា អាចគាំទ្រហ្គេមខ្លាំងៗ នាពេលបច្ចុប្បន្ននេះបានយ៉ាងល្អ។

ពេលនេះសករាជរបស់ SD 855 បានចប់ហើយព្រោះថា ក្រុមហ៊ុនអាមេរិចបានចេញ Snapdragon 855 Plus ដែលត្រូវបានបន្ថែមជាមួយនូវ សមត្ថភាពកាន់តែខ្លាំង ដើម្បីមកជំនួសឈីបជំនាន់ចាស់នេះ។ សម្រាប់ឈីប Qualcomm Snapdragon 855 Plus នេះវាមានលក្ខណៈសម្បត្តិ មួយចំនួនដែលដូចគ្នានឹង Snapdragon 855 ដែរ។ ខាងក្រោមនេះជាលក្ខណៈសម្បត្តិ គោលរបស់វា៖

 

• Prime CPU core មានល្បឿន 2.96 GHz ដែលវាត្រូវបានបង្កើនល្បឿន អោយលឿនជាងមុន 4.2 ភាគរយ (Boost for single-threaded workloads)

• GPU Adreno 640 ជាមួយការ Boost ល្បឿនពី 585MHz ទៅ 672MHz ដែលផ្តល់នូវល្បឿនដំណើរការ 15 ភាគរយខ្លាំងជាងមុន។

ទាំងនេះជាចំណុចធំៗ ដែលត្រូវបាន Qualcomm ធ្វើការបន្ថែមសម្រាប់ Snapdragon 855 Plus ថ្មីមួយនេះ។ គួរបញ្ជក់ផងដែរថា នេះគ្រាន់តែជាការអាប់ក្រេដតូចមួយ បន្ថែមលើសមត្ថភាពចាស់ របស់ឈីប SD 855 ប៉ុណ្ណោះ។

សរុបមកវា ជាការអាប់ក្រេដតូចមួយ ប៉ុន្តែយើងនឹងអាចចាប់ អារម្មណ៍ដឹងភ្លាមៗ ជាមួយល្បឿនដំណើរការ របស់វាកាន់តែលឿន ពិសេសនៅពេលលេងហ្គេមធំៗ ជាដើម។ សម្រាប់ឈីបនេះដែរតាមស្មាន អាចនឹងមានបំពាក់នៅលើ កំពូលស្មាតហ្វូនពីរ ដែលត្រៀមបង្ហាញខ្លួន នាពេលខាងមុខ នោះគឺ ROG Phone 2 និង Galaxy Note 10 ផងមើលទៅ។

ដកស្រង់ចេញពីCamborReport