Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេច​ធ្លាយ​ពិន្ទុ​ធ្វើ​តេស្ត​របស់ Galaxy Note 10 នៅ​លើ Geekbench

  • បោះពុម្ព

Samsung Galaxy Note 10 ស៊េរី នឹងត្រូវបាន ប្រកាសចេញជាផ្លូវការ នៅថ្ងៃទី 07 ខែសីហា ខាងមុខនេះហើយ ដែលវានឹងអាចមានចំនួន 3 ម៉ូឌែលគឺ Galaxy Note 10, Note 10+ និង Note 10 5G។

ដូចដែលយើងបានដឹង រួចមកហើយថា ស្មាតហ្វូនត្រកូល Note ជំនាន់ទី 10 នេះ នឹងប្រើប្រាស់បន្ទះឈីប ពីរប្រភេទខុសគ្នាផងដែរគឺ ឈីប Exynos របស់ Samsung ផ្ទាល់ និងឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm។ 

ជាក់ស្ដែង នៅក្នុងថ្ងៃនេះដែរ មានគេបានប្រទះឃើញពិន្ទុធ្វើតេស្ដរបស់ Galaxy Note 10 នៅលើ Geekbench ជាមួយនឹងការប្រើ បន្ទះឈីប Exynos 9825 ជំនាន់ចុងក្រោយ ដោយពិន្ទុ Single-Core មានចំនួន 4495 និងពិន្ទុ Multi-Core មានចំនួនច្រើនដល់ទៅ 10223 ពិន្ទុ។ 

 

ពិតណាស់ Galaxy Note 10 ដែលមានលេខសម្គាល់ SM-N970F បានបំពាក់បន្ទះឈីប Exynos 9825 ប្រភេទ Octa-core ដែលវាមានសមត្ថភាព ប្រសើរជាងឈីប Exynos 9820 ដែលមាននៅលើ Galaxy S10 ស៊េរីទៀតផង។ ខណៈនេះ យើងមិនទាន់បានដឹង នៅឡើយថា ឈីប Exynos 9825 ជំនាន់ថ្មីនេះ អាចមានទំហំ 7nm ដូច Snapdragon 855 និង Kirin 980 នោះទេ ព្រោះឈីប Exynos 9820 មានទំហំត្រឹម 8nm ប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាត្រូវបានគេរំពឹងថា ឈីប Exynos 9825 នេះ វានឹងអាចទ្រទ្រង់ ប្រព័ន្ធ 5G SOC បានថែមទៀតផង។ 

សរុបមក ក្នុងតារាង Geekbench ខាងលើ បានបង្ហាញអោយយើងឃើញ កាន់តែច្បាស់ថា កំពូលស្មាតហ្វូនត្រកូល Note ជំនាន់ចុងក្រោយនេះ អាចនឹងត្រូវបានបំពាក់ នូវបន្ទះឈីប Exynos 9825 ពិតប្រាកដមែន ដែលមានរ៉េមទំហំ 8GB និងដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android 9.0 ជំនាន់ចុងក្រោយ ចេញពីប្រអប់ស្រាប់។

ដកស្រង់ចេញពីCamborReport