Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រូវ​គេ​ប្រមាថ ឥឡូវ​ស្រី​ស្អាត វង្ស អាលីស សម្រេច​ប្ដឹង​បុរស​មាន​មុខមាត់​ម្នាក់​ឡើង​តុលាការ​ហើយ!

  • បោះពុម្ព

ស្ងាត់ៗស្រាប់តែលេចចេញដំណឹងថាតារាសម្ដែងស្រី ស្រស់សោភាកញ្ញា វង្ស អាលីស បានដាក់ពាក្យប្ដឹងបុរសមានតួនាទីជាមេធាវីម្នាក់ឡើងតុលាការ បន្ទាប់ពីបុរសនោះបានឆាតសួរតម្លៃខ្លួន ប្រដូចនាងទៅនឹងនារីរកស៊ីផ្លូវភេទ។

ស្រីស្អាត យល់ថា នេះជាការមាក់ងាយមួយចំពោះនាង ក៏ដូចជាស្ត្រីទូទៅ។ ដូច្នេះហើយ នាងសម្រេចត្រូវតែប្ដឹងបុរសម្នាក់នោះ ដែលអាចថា ជាករណីទី១ហើយដែលតារាសម្ដែងស្រីម្នាក់ហ៊ានចេញមុខប្ដឹងបុរសដែលបានប្រមាថមាក់ងាយមកលើសិល្បករតាមរយៈការឆាត សាកសួរតម្លៃខ្លួនប្រដូចនាងទៅនឹងនារីលក់ខ្លួន។

ប្រភពពីអ្នកសិល្បករដែលស្និទ្ធនឹងតារាស្រីរូបនេះបានបង្ហើបថា ដំបូងឡើយ(មិនចាំខែ ថ្ងៃ) វង្ស អាលីស ត្រូវបានបុរសដែលទើបនឹងឡើងឋានៈជាមេធាវី និងមានទ្រព្យស្តុកស្ដម្ភម្នាក់ផងបានធ្វើការមាក់ងាយ ដោយបុរសនោះ បានឆាតមកតារាស្រី សាកសួរពីតម្លៃខ្លួន ជាថ្នូរនឹងការដោះដូរផ្លូវភេទ។ ប្រភពបន្តថា បញ្ហានេះ ធ្វើឲ្យតារាស្រីរូបនេះខឹងសម្បាជាខ្លាំង ព្រោះថា នេះជាការប្រមាថចំពោះនាង ដូច្នេះហើយ ទើបនាងសម្រេចចិត្តប្ដឹងបុរសនោះឡើងតុលាហើយតែម្ដង។

ប្រភពមិនបានបញ្ចេញអត្តសញ្ញាណពិតប្រាកដនោះនៃភាគីចុងចោទនោះទេ។ ប៉ុន្តែតាមព័ត៌មាន នៅព្រឹកថ្ងៃទី១៧នេះ គឺនាងនឹងឡើងទៅសាលាដំបូង ឆ្លើយបំភ្លឺតាមពាក្យបណ្ដឹងរបស់នាងហើយ ដើម្បីដាក់បន្ទុកលើគូទំនាស់របស់នាង។ តាមប្រភពជិតស្និទ្ធដដែលបានឲ្យដឹងថា អាលីស នាងចង់ឲ្យមានការផ្ដល់តម្លៃមួយសម្រាប់សិល្បការិនីដូចជានាង ក៏ដូចជាស្ត្រីទូទាំងប្រទេស ដែលមិនគួរទទួលរងការប្រមាថបែបនេះឡើយ។ ជុំវិញបញ្ហានេះ សាមីខ្លួន វង្ស អាលីស នៅមិនទាន់អាចទំនាក់ទំនងដើម្បីបញ្ជាក់បន្ថែមនៅឡើយ។

ប៉ុន្តែនៅលើគណនីហ្វេសប៊ុករបស់នាង គេក៏បានប្រទះឃើញសារខ្លីរបស់ អាលីស បញ្ជាក់ដែរថា "លេងខុសមនុស្សហើយណាលោកអ្នកមាន។ ការងារល្អ ឋានៈក៏ខ្ពស់បែរជាមកលេងជាមួយនឹងនាងខ្ញុំប្រហែលជាចង់ល្បីឈ្មោះហើយ”។ វង្ស អាលីស គឺជាតារាសម្ដែង និងបង្ហាញម៉ូដដែលទើបនឹងបញ្ចប់ការសម្តែង និងបង្ហាញម៉ូដលក្ខណៈអន្តរជាតិធំមួយនៅប្រទេសថៃ។

ថ្មីៗនេះនាងក៏ទើបនឹងទទួលបានតំណែងតួឯកក្នុងភាពយន្តភាគរបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយផងដែរ។ ស្រីស្អាតរូបនេះ ក៏ត្រូវបានគេសរសើរពីរូបសម្រស់ស្រស់សោភា ប្រដូចគ្នាទៅនឹងកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ២០១៧កញ្ញា ប៊ី សុធារី ផងដែរ៕

 

 

 

 

 

 

 ដកស្រង់ពី៖ Sabay