Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ចម្រៀង Original និងតន្ត្រី​ករ​វ័យ​ក្មេង​ជាច្រើន ជុំគ្នាប្រគំ​តន្ត្រីយប់ថ្ងៃសុក្រនេះ

  • បោះពុម្ព

នាថ្ងៃសុក្រ ទី១៩ វិច្ឆិកា ២០១៩ នេះ ការប្រគំតន្ត្រី Soundwave ត្រឡប់មកវិញសារជាថ្មីម្ដងទៀត

ជាមួយនឹងមានការចូលរួមសំដែងពីសិល្បៈករវ័យក្មេងមកពី The Sound Initiative ក្នុងគោលបំណងដើម្បីអបអរ និងបិទវគ្គបណ្ដុះបណ្ដាលរបស់ The Sound Initiative សម្រាប់ឆ្នាំទី១។ សិស្សអាហារូបករណ៍រលកថ្មីដែលទើបតែបញ្ចប់វគ្គបណ្ដុះបណ្ដាលរបស់ The Sound Initiative នឹងលើកយកនូវបទចម្រៀងថ្មី ដែលជាការនិពន្ធរបស់ពួកគេផ្ទាល់តែម្ដង។

មិនតែប៉ុណ្ណោះ ការប្រគំតន្ត្រី Soundwave ក៏មានការចូលរួមសម្ដែងពីតារា Original Song ដូចជា៖ ក្រុមតូច Small World Small Band ចិត្ត កញ្ចនា សេរី និង វុទ្ធា ព្រមទាំងមាន EDM ដោយ DJ Vutha ផងដែរ។ កម្មវិធីនេះចាប់ផ្ដើមចាប់ពីម៉ោង ៥ល្ងាច ដល់ ១០យប់ នៅ Hard Rock Cafe Phnom Penh (Exchange Square)។

ដើម្បីចូលរួមការប្រគំតន្ត្រី Soundwave លោកអ្នកអាចទទួលយកសំបុត្រចូលរួមបានដោយចូលទៅគេហទំព័ររបស់ The Sound Initiative៕

ដកស្រង់ពី៖ Sabay