Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បើ​ទោះ​បាត់​បង់​សមាជិក​សំខាន់​២​នាក់ ក្រុម​ស្រី​ស្អាត OMG នៅ​តែ​បន្ត​ចេញ​អុកឡុក

  • បោះពុម្ព

បន្ទាប់ពីបានធ្វើឲ្យការចាប់អារម្មណ៍ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ដោយបានអញ្ជើញ តារាល្បីៗទាំងជាតិ និងអន្តរជាតិ

ឥឡូវ កម្មវិធីប្រគំតន្ត្រី “Boostrong Music on Fire" របស់ស្ថានីយទូរទស្សន៍ PNNមានដំណឹងថា បានព្រមព្រៀងយកតារាចម្រៀងស្រីស្អាតៗ ១ក្រុមទៀតសម្រាប់ការកម្សាន្តដ៏អស្ចារ្យនាចុងសប្ដាហ៍នេះ។

តាមព័ត៌មានពីអ្នកគ្រប់គ្រងកម្មវិធីបានឲ្យដឹងថា ក្រុមរាំស្រីដ៏ពេញនិយម OMG ដែលទើបនឹងបាត់បង់សមាជិក២រូបដែលសុំចេញពីក្រុម រួមជាមួយនឹងតារាស្រីហង្សមាស ប៉ុន្មានទៀតក៏នឹងមានវត្តមានលើឆាកតន្ត្រីធំជាមួយគ្នាដែរ ដែលនឹងក្លាយជាជំនួបរវាងតារាស្រីស្រស់យ៉ាងកម្រ បង្ហាញវត្តមានព្រមគ្នាលើឆាកតន្ត្រីតែមួយ ដើម្បីអង្រួនបេះដូងអ្នកចូលរួមឱ្យលោតខុសចង្វាក់តែម្ដង។

នេះមិនមែនជារឿងសាមញ្ញពេកទេ ដែលតារាស្រីស្អាតៗ ល្បីៗ អាចមកជុំគ្នាបាន ប៉ុន្តែអ្នកគ្រប់គ្រងកម្មវិធីខាងលើ ព្យាយាមធ្វើឲ្យចេញជារូបរាងទាល់តែបាន ដើម្បីផ្ដល់ការកម្សាន្ត ក៏ដូចជាតបស្នងអ្នកគាំទ្ររបស់ខ្លួន។ តាមការបញ្ជាក់ នៅកម្មវិធីនេះតារាចម្រៀង ឌីឌី គឺជាតារាចម្រៀងប្រុសតែម្នាក់គត់ ដោយឡែកតារាស្រីវិញមាន កញ្ញា វី ឌីណែត កញ្ញា ប្រេម៉ា កញ្ញា នី និត និង ក្រុមរាំ OMGដែលមានសមាជិករហូត៩នាក់ និងជាក្រុមរាំស្រីស្អាតដែលកំពុងពេញនិយម ពិសេសពួកគេគ្រោងនឹងតំណាងកម្ពុជាទៅប្រកួតនៅកូរ៉េខាងត្បូងចុងឆ្នាំនេះទៀតផង។

ដើម្បីទទួលបាននូវអារម្មណ៍ពុះកញ្ជ្រោលទៅតាមចង្វាក់ភ្លេងសម័យទំនើបបែបយុវវ័យ និងបទពិសោធថ្មីនៃអារម្មណ៍ស្រស់ស្រាយមិនធ្លាប់មានពីមុនមក សូមកុំភ្លេចចូលរួមទស្សនាដោយសេរី កម្មវិធី “Boostrong Music on Fire” នៅស្ទូឌីយ៉ូ PNNព្រែកព្នៅ នាថ្ងៃសៅរ៍ ទី២០ ខែកក្កដាខាងមុខនេះ វេលាម៉ោង៤:៣០នាទីល្ងាចតទៅ។

ការប្រគំតន្ត្រីបែបទំនើបឈានមុខគេនេះ នាំមកជូនជាពិសេសផ្ដាច់មុខដោយភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោក Boostrong៕

ដកស្រង់ពី៖ Sabay