បណ្តាញសង្គម

Redmi​ 7A​ ទទួល​បាន​ជម្រើស​ពណ៌ ​Foggy​ Gold​ ថ្មី តម្រូវ​ជា​ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​ពណ៌​មាស

សម្រាប់ Redmi 7A គឺជាស្មាតហ្វូនលំដាប់ថវិកាមួយ ដែលមានរូបរាងសាមញ្ញ ជាមួយអេក្រង់លាត គ្មានឆក និងមានកាមេរ៉ាក្រោយ មួយគ្រាប់ ដោយវាត្រូវបានប្រកាសចេញ លក់នៅលើទីផ្សារសកល

កាលពីមួយរយៈមុននេះ។ ក្រៅពីតម្លៃទាប វាក៏មានលក្ខណៈសម្បត្តិ / កម្លាំងម៉ាស៊ីន សមល្មម អាចកំដរការប្រើប្រាស់បាន ផងដែរ និងមានជម្រើស 2 ពណ៌ សម្រាប់អោយអ្នកប្រើជ្រើសរើស រួមមាន ពណ៌ខ្មៅ និងពណ៌ខៀវ។ 

យ៉ាងណា នៅពេលថ្មីៗនេះ ស្មាតហ្វូនម៉ូឌែល Redmi 7A ទទួលបានជម្រើសពណ៌ថ្មីមួយទៀតហើយ បន្ថែមពីលើជម្រើសពណ៌មុន ដែលពណ៌នោះ មានឈ្មោះហៅថា Foggy Gold ជាពណ៌មាសស្រាល។ សម្រាប់ពណ៌ថ្មីនេះ គឺកែប្រែតែផ្នែកពណ៌ ខាងក្រោយប៉ុណ្ណោះ ដើម្បីបង្កើននូវភាព ឆើតឆាយលើទូរសព្ទ ថែមមួយកម្រិតទៀត ខណៈផ្នែកខាងមុខ គឺនៅតែមាន ពណ៌ខ្មៅ ដដែល។ រីឯលក្ខណៈសម្បត្តិ និងរូបរាង ក៏នៅរក្សាទុកដូចមុន ពោលគឺវានៅតែដូចនឹង Redmi A ធម្មតាអញ្ចឹង ដោយវាមានអេក្រង់លាត ទំហំ 5.45 អ៊ីញ ជាមួយកម្រិតបង្ហាញរូបភាព HD+ និងមានកម្រិត Aspect Ratio 18:9។ វានៅតែបំពាក់ បន្ទះឈីប Snapdragon 439 ដែលមាន CPU ចំនួន 8 គ្រាប់ អាចរត់នៅក្នុងល្បឿន 2.0GHz, មានរ៉េមទំហំ 2GB / 3GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 32GB / 64GB និងទំហំថាមពលថ្ម 3080mAh។ ចំណែកឯសមត្ថភាព កាមេរ៉ាទាំងមុខ និងក្រោយ គឺនៅរក្សាទុកដូច Redmi 7A ដដែល រួមជាមួយចំនុច ផ្សេងៗទៀត។

ជាចុងក្រោយ សម្រាប់ Redmi 7A ពណ៌ Foggy Gold នេះ នឹងដាក់ឲ្យមានការកម្ម៉ង់ដោយផ្ទាល់ពី Mi Online Store នៅក្នុងប្រទេសចិន ដោយក្នុងតម្លៃ ប្រហែល 80 ដុល្លារសម្រាប់រ៉េម 2GB + អង្គផ្ទុកទិន្នន័យ 16GB និងប្រហែល 87 ដុល្លារ សម្រាប់រ៉េម 2GB + អង្គផ្ទុកទិន្នន័យ 32GB ហើយសម្រាប់រ៉េម 3GB + អង្គផ្ទុកទិន្នន័យ 32GB ដែលមានតម្លៃ 116 ដុល្លារ។ យ៉ាងណា វាក៏អាចនឹងមាន នៅក្នុងទីផ្សារស្រុកយើង នាពេលខាងមុខ ផងដែរ។

ដកស្រង់ចេញពីCamborReport