បណ្តាញសង្គម

Google Maps ធ្វើកំណែទម្រង់ ឲ្យការធ្វើដំណើរ កាន់តែប្រសើរឡើង

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Google បានធ្វើការបង្ហាញនូវ Google Maps ជំនាន់ថ្មីដែលអនុញ្ញាត្តិ ឲ្យអ្នកប្រើប្រាស់ ដែលចូលចិត្តធ្វើដំណើរ អាចវាស់ចម្ងាយ ពីទីតាំងផ្សេងៗគ្នា បានច្រើនទីតាំង ថែមទៀតផង ។

ដើម្បីធ្វើការវាស់ចម្ងាយនេះ អ្នកប្រើប្រាស់ គ្រាន់តែដំណើរការ Google Maps បន្ទាប់មកធ្វើការ Right Click នៅលើ Map ដែលអ្នកបាន ជ្រើសរើសពី ចំនុចចាប់ផ្តើម បន្ទាប់មកចុច នៅលើពាក្យថា “Measure Distance” ដែលមានន័យថា សម្រាប់វាស់ផ្លូវ ពីទីតាំង ដែលអ្នកចង់បាន ទៅកាន់ទីតាំងផ្សេងគ្នា ជាច្រើននៅលើផែនទី ។

លោកអ្នក មិនត្រឹមតែ អាចកំណត់ទីតាំង បានប៉ុណ្ណោះទេ លោកអ្នកថែមទាំង អាចធ្វើការរំកិលចំនុចទាំងនោះបាន នៅលើផែនទី ហើយ Google នឹង ធ្វើការគណនា ដោយស្វ័យប្រវត្តិ  ពីចំនុចដែលលោក អ្នកបានដៅនោះ ។ ប្រសិនបើ លោកអ្នកចង់ លុបទីតាំងណាមួយ លោកអ្នកគ្រាន់ តែចុចនៅលើទីតាំង នោះ ហើយ Right-Click បន្ទាប់មកវា នឹងអនុញ្ញាត្តិឲ្យ លោកអ្នកធ្វើការ ច្រានចោលនូវទីតាំង ដែលលោកអ្នក ចង់វាស់នោះ ។

ដកស្រង់ពី៖ គេហទំព័រ ថ្មីៗ