Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តារា​ភេទ​ទី​៣​រ៉ូ​លី​ន មិន​ច្បាស់លាស់​ថា ត្រូវ​​យកប្រពន្ធ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ តារាចម្រៀងនិយមតែងកាយភេទទី៣រ៉ូលីន ដែលមានឈ្មោះពិតថា ជួប ច័ន្ទកក្កដា កំពុងតែទទួលបានកេរ្តិ៍ឈ្មោះក្នុងសិល្បៈ ក្រោយពេលតស៊ូជាមួយអាជីពនេះអស់ជាច្រើនឆ្នាំ ។

តារា ដែលជោគជ័យលើចម្រៀងរូបនេះ ធ្លាប់ប្រកាសថា ត្រៀមខ្លួនយកប្រពន្ធ ដើម្បីតកូនតវង្សត្រកូល ។ យ៉ាងណាមិញ ពេលនេះ លោករ៉ូលីននៅមិនទាន់ច្បាស់ការ ទាំងស្រុងឡើយក្នុងពេល អារម្មណ៍ក្នុងចិត្ត ពិបាកអាកាត់ ។ រ៉ូលីនដែលនិយមនិយាយញែកៗកាយវិការ អេនអន តុបតែងជាមនុស្សស្រីសុទ្ធគ្រប់វេទិកាចម្រៀង សុទ្ធរុញច្រានអោយមនុស្សជាច្រើន មើលមកលោកនិងអារម្មណ៍របស់លោកប្រហែលជាមនុស្សស្រី១០០% ស្របពេលគ្រប់ចម្រៀងដែលច្រៀងជាសំឡេងស្រី ។

គ្មានអ្នកណាគិតថា លោករ៉ូលីនងាកចិត្តចង់បានប្រពន្ឋកូននោះទេ បន្ទាប់ពីឃើញនាងចូលចិត្តនិយាយលេបខាយជាមួយបុរសរូបសង្ហារទាំងឡាយនៅតាមវេទិកាផ្សេងៗ។ អុីចឹងហើយទើបការដែលរ៉ូលីនប្រកាសថា ខ្លួនយកប្រពន្ធធ្វើអោយម្នាក់ៗស្រឡាំងកាំង ហើយស្ទើរតែមិនជឿក្រោយពេលឭបែបនេះ និងនាំគ្នាចាំអ៊ុត មើលថា តើពេលណារ៉ូលីនរៀបការអោយផ្អើលសិល្បៈនោះ ។

តារានិយមកាច់ស្ទាយសំឡេង និងកាយវិការតាមប៉ែន រ៉ន លោករ៉ូលីនអោយដឹងថា មកទល់ពេលនេះ លោកនៅតែមានគម្រោងចង់រៀបការហើយគិតថាអាពាហ៍ពិពាហ៍ដែលកើតឡើងទាល់តែអារម្មណ៍ ត្រូវចិត្តយើងទើបទៅរួច ។ ក្នុងពេលកន្លងមកលោកធ្លាប់និយាយថា ចង់រៀបការមែនដោយសារតែស្រឡាញ់ ក្មេងតែបើនិស្ស័យរុញឲពេញចិត្តនារីណាបាក់ចិត្តបាក់អារម្មណ៍ លោកនឹងសម្រេចចិត្តតែម្តង។

រ៉ូលីនបន្តថា បើយើងបណ្តោយឲជីវិតនៅម្នាក់ឯងក៏ពិបានបើមានគ្នីគ្នាក៏ល្អសម្រាប់ថែគ្នា ។ និយាយរួមអារម្មណ៍ ពេលនេះពិតជាមិនច្បាស់អាចថា ទៅតាមនិស្ស័យសិន បើឱកាសល្អលោកទទួលយក តែម្តង។ រ៉ូលីនជាអ្នកខេត្តកំពង់ស្ពឺ អតីតមីសហ្វូតូសុីតធីបានបោះជំហានសិល្បៈតាមរយៈមិត្តរួមសិល្បៈ ហៅ ចូល ព្រោះមានទេពកោសល្យពីធម្មជាតិពិសេសផ្នែកសំឡេងតែម្តង ។

រ៉ូលីនក៏ជាតារាចម្រៀងនៅថោន ដោយ លោកបានចេញបទបែបសប្បាយៗមួយចំនួនរួចហើយ។ លោកក៏ជាដៃគូកំប្លែងជាមួយកាតុ ហើយធ្លាប់ដឹកដៃគ្នាចេញទៅច្រៀងនៅអាមេរិកបារាំងអូស្ត្រាលីជាដើម។

ដកស្រង់ពី៖ កោះសន្ដិភាព