Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ច​ន ច័ន្ទ​ល​ក្ខិ​ណា ប្តឹង​អ្នក​បង្ហោះ​សារ​ជេរ​ប្រមាថ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានធ្វើការដាក់ពាក្យបណ្តឹង ទៅកាន់ក្រសួងមហាផ្ទៃ ដោយប្តឹងទៅលើគណនេយ្យហ្វេសប៊ុកមួយ ដែលបានបង្ហោះសារជេរ ប្រមាថមកលើរូបនាងយ៉ាងធ្ងន់ធ្ងរ ។

បើទោះបីជានៅមិនទាន់ដឹងច្បាស់ និងកំណត់អត្តសញ្ញាណពីគណនេយ្យហ្វេសប៊ុក ដែលធ្វើការជេរប្រមាថមកលើរូបនាងថា ជាអ្នកណាក៏ដោយ ប៉ុន្តែដំណើរនៃការប្តឹងបានកំពុងធ្វើ ដែលមានលោក ហេង ឡុង ជាអ្នកចាត់ការ។ នារីម្នាក់ ដែលបានប្រើប្រាស់គណនេយ្យហ្វេសប៊ុកឈ្មោះថា Mey Mey បានធ្វើការបង្ហោះរូបភាពរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដោយបានភ្ជាប់សារជាមួយនឹងការមើលងាយ និងការជេរប្រមាថយ៉ាងធ្ងន់ធ្ងរមកលើតារារូបនេះ។

អ្វីដែលសំខាន់នោះ គណនេយ្យហ្វេសប៊ុកខាងលើនេះក៏បានចោទប្រកាន់មកលើរូបនាងថា ជាមនុស្សដែលចូលចិត្តដណ្តើមប្តីគេផងដែរ ។ គួរបញ្ជាក់ថា ការជេរប្រមាថពីលើតារាសម្តែងអ្នកនាង ចនចន្ទលក្ខិណា នាពេលនេះ មិនមែនជាលើទីមួយទេ ពោលគឺវាបានកើតមានជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមហ្វេសប៊ុក ។

យ៉ាងណាជារឿយៗ គេសង្កេតឃើញអ្នកនាងតែងតែចេញមុខតតាំងជាបន្តបន្ទាប់ផងដែរ មិនថា តាមរយៈផ្នែកច្បាប់ ឬតាមរយៈសារឆ្លើយតបតាមគណនេយ្យហ្វេសប៊ុករបស់នាងផ្ទាល់ ។

ដកស្រង់ពី៖ កោះសន្ដិភាព