Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឡូយ​មែន​ទែន! កូន​ខ្មែរ​នៅ​អាមេរិក​ចេញ​បទ​ថ្មី បណ្ដុះ​ឲ្យ​គិត​វិជ្ជមាន ឯ​បទ​ភ្លេង​ស្ដាប់​ទៅ​ស្រស់ស្រាយ​តែ​ម្ដង

  • បោះពុម្ព

បើទោះឃ្លាតឆ្ងាយពីមាតុភូមិ ប៉ុន្តែតារាចម្រៀងដែលមានសញ្ជាតិខ្មែរ ដើម្បីកំណើតអាមេរិកមួយចំនួន នៅតែបន្តចេញបទចម្រៀងមិនឈប់ ក្នុងនោះមានទាំងបទច្រៀងជាភាសាជាតិ និងបទច្រៀងជាភាសាអន្តរជាតិ។

ជាក់ស្ដែងលោក Soup Pha ដែលទើបធ្វើដំណើរលើកចុងក្រោយមកកម្ពុជាពីឆ្នាំនេះ និងមិត្តភ័ក្ដិ២នាក់ទៀត ទើបបានបញ្ចេញបទចម្រៀងថ្មីមួយបទទៀត សម្រាប់អ្នកគាំទ្ររបស់ខ្លួន។ បទថ្មីនោះមានចំណងជើងថា "Love And Unity” មានន័យថា "សេចក្ដីស្រឡាញ់ និងសាមគ្គីភាព" ច្រៀងដោយលោក Jay Chan ft ជាមួយ Soup Pha & SK។

អត្ថន័យនៃបទចម្រៀងទាំងមូល បណ្ដុះគំនិតឲ្យគិតផ្លូវវិជ្ជមាន គិតល្អ ធ្វើល្អ កុំចងកំហឹង តែត្រូវចេះអធ្យាស្រ័យគ្នា នោះជីវិតនឹងរកក្ដីសុខឃើញមិនខាន។ វិលបទភ្លេងទៀតសោត គឺសប្បាយៗ ស្ដាប់ហើយមានអារម្មណ៍ថា ស្រស់ស្រាយ មិនស្ដាយការដែលសុខចិត្តទម្លាក់ចិត្តអវិជ្ជមានចេញពីខ្លួន។

ដកស្រង់ពី៖ Sabay