Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Galaxy Tab S6 អាច​មាន​ជម្រើស 3 ពណ៌ ជាមួយ​សមត្ថភាព​កាន់​តែ​ខ្លាំង

  • បោះពុម្ព

កាលពីប៉ុន្មានសប្តាហ៍កន្លងទៅ យើងបានឃើញពត៌មានដំបូងមួយ ដែលទាក់ទងទៅនឹង ថេប្លេតជំនាន់ថ្មីរបស់ Samsung ហើយក្នុងពេលនោះ យើងក៏មិនទាន់ឃើញរូបរាង របស់វាច្បាស់លាស់

នោះដែរ។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ មានប្រភពពត៌មាន ជាច្រើនបានបង្ហោះពត៌មាន ដែលទាក់ទងទៅនឹង Galaxy Tab S6 ម្ដងទៀត ដែលលើកនេះ ហាក់មានលក្ខណៈច្បាស់លាស់ ក៏ដូចជាពិសេសជាងលើកមុនផងដែរ។


ចំពោះការលេចធ្លាយលើកនេះ បានបង្ហាញថា Samsung Galaxy Tab S6 អាចនឹងមានប៊ិច S Pen ដែលត្រូវបានដាក់នៅត្រង់ចង្អូរ ផ្នែកខាងក្រោយ នៃថេប្លេត និងកាន់តែពិសេសទៀតនោះ ប៊ិចនេះអាចនឹងប្រើប្រាស់ ប៊្លូធូដូចទៅនឹង S Pen ដែលមាននៅលើ Galaxy Note 9 ដែរ។ លើសពីនេះ ថេប្លេតជំនាន់ទី ៦ អាចនឹងមានភ្ជាប់មកជាមួយ ក្តារចុចទៀតផង ដែលមើលទៅដូចជាត្រូវបាន បែងចែកជាពីរផ្នែក ដោយម្ខាងត្រូវបានភ្ជាប់ ជាមួយផ្នែកខាងក្រោយ សម្រាប់ដាក់ទ្រឲ្យទ្រេត និងម្ខាងទៀតភ្ជាប់នៅផ្នែកខាងមុខ គឺជាក្តារចុចតែម្ដង ដោយឃើញថា វាមានលក្ខណៈស្រដៀងទៅនឹង Microsoft Surface ដែរ។


កាន់តែពិសេសទៅទៀតនោះ Galaxy Tab S6 អាចនឹងមាន រន្ធបំពងសម្លេងចំនួន ២ គ្រាប់ ដែលរឹតតែធ្វើឲ្យគុណភាពសម្លេងរបស់វា កាន់តែប្រសើរថែមមួយកម្រិតទៀត ហើយក៏គួរឲ្យស្តាយដែរ ដែលវាអាចនឹងលុបបំបាត់ រន្ធដោតកាសផងដែរ។ ពិតណាស់ ចំពោះដំណឹងលើកក្រោយនេះ បង្ហាញថា វាអាចនឹងមានកាមេរ៉ាខាងក្រោយ ចំនួនពីរគ្រាប់ ដូចការបែកធ្លាយលើកមុនអញ្ចឹង ដែលមួយគ្រាប់ដែលបានបន្ថែមនោះ អាចជាលេន wide-angle ទៀតផង។ 


 

 បើតាមតាមពត៌មានកាលពីពេលមុនដដែល បានបញ្ជាក់ថា ថេប្លេតជំនាន់ថ្មីនេះ អាចប្រើប្រាស់បន្ទៈឈីប លំដាប់កំពូលរបស់ Qualcomm គឺ Snapdragon 855 ដោយអាចបំពាក់រ៉េមទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យ 128GB ដែលត្រូវបានគេរំពឹងថា អាចនឹងមាន LTE និង Wi-Fi នៅក្នុងម៉ាស៊ីនតែមួយផងដែរ។ មួយវិញទៀត Samsung Galaxy Tab S6 អាចនឹងត្រូវប្រកាស នៅក្នុងព្រឹត្តិការណ៍ Unpacked ជាមួយនឹង Galaxy Note 10 series ទៀតផង ឬមួយក៏អាចយូរជាងនេះបន្តិចទៀត គឺនៅក្នុងព្រឹត្តិការណ៍ IFA ចុងឆ្នាំនេះ ដោយវាអាចនឹងមានជម្រើសពណ៌ចំនួន ៣ រួមមាន ខៀវស្រាល ប្រផេះ និងចុងក្រោយគេហៅថាពណ៌ Rose gold ផងដែរ។


 

និយាយរូមមកវិញ ថេប្លេតជំនាន់ទី៦ របស់ Samsung អាចនឹងមានការកែប្រែច្រើនដែរ បើប្រៀបទៅនឹង Galaxy Tab ដែលចេញក្នុងឆ្នាំមុន ហើយបើសិនជាវាពិតជាដូចជាអ្វី ដែលបានរៀបរាប់ខាងលើនេះមែន ខ្ញុំគិតថា វាពិតជាថេប្លេតមួយ ដែលគួរឲ្យចាប់អារម្មណ៍មែនទែន ដោយសារវាមានកាមេរ៉ាខាងក្រោយពីរគ្រាប់ រន្ធបំពងសម្លេងពីរគ្រាប់ និងជាពិសេសគឺ ប៊ិច S Pen តែម្តង ដែលវាពិតេជាមានប្រយោជន៍ច្រើនគួរសម ក្នុងការប្រើប្រាស់ផ្សេងៗ។

ដកស្រង់ចេញពីCamborReport