បណ្តាញសង្គម

BTS តែ​មួយ​ក្រុម ​លក់​បាន​ច្រើន​ជាងផលិតកម្ម​ធំ ៣ របស់​កូរ៉េ​ទៅ​ទៀត​

នៅពេលដែលក្រុមចម្រៀង K-Pop តែមួយក្រុម អាចធ្វើបានល្អជាងផលិតកម្មធំទាំងបីរបស់ (SM, JYP និង YG) K-Pop គេដឹងច្បាស់ហើយគ្រប់យ៉ាងកំពុងតែផ្លាស់ប្ដូរ។

ផ្អែកតាម Gaon បានឲ្យដឹងថា BTS ក្រុមចម្រៀងរបស់ផលិតកម្ម Big Hit អាចលក់អាល់ប៊ុមចម្រៀងបានច្រើនជាង ផលិតកម្មធំទាំងបី នៅក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩ នេះ។ ទិន្នន័យបង្ហាញថាក្រុមបុរស BTS អាចលក់អាល់ប៊ុមចម្រៀងបាន ៤ ៨៤៣ ៧៨២ បន្ទះ ខណៈដែល SM លក់បាន ១ ៣៩៣ ៩៤០ បន្ទះ, ផលិតកម្ម JYP លក់បាន ១ ២១០ ៩៥៨ បន្ទះ និងផលិតកម្ម YG លក់បាន ៥៤២ ២៥៧ បន្ទះ។

គួរចាប់អារម្មណ៍ដែរនោះផលិត Pledis ដែលជាជម្រករបស់ក្រុម Seventeen និង NU'EST បានហក់ឡើងខ្លាំង អាចលក់អាល់ប៊ុមចម្រៀងបាន ៨១៧ ០៥២ បន្ទះ ច្រើនជាងផលិតកម្ម YG ដែលជាផលិតក្នុងចំណោមផលិតកម្មធំទាំង ៣ ទៅទៀត៕

ដកស្រង់ពី៖ Sabay