Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គូ​ស្នេហ៍​ត្រកូល Song ដាច់​ស្រឡះ​​នឹង​គ្នា​ ដោយ​មិន​មាន​ចែក​ទ្រព្យ​នោះ​ទេ

  • បោះពុម្ព

នៅព្រឹកថ្ងៃទី ២២ ខែកក្កដានេះ ដំណើរការនៃការលែងលះគ្នារវាង Song Hye Kyo និង Song Joong Ki បានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ នៅតុលាការគ្រួសារក្រុងសេអ៊ូល។

តារាសម្ដែងទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀង និងបានលែងលះគ្នាដោយស្របច្បាប់ហើយ។ ក្រោយពីការសម្រេចការលែងលះនេះជាផ្លូវការ ផលិតកម្មរបស់ Song Hye Kyo បានបញ្ចេញសេចក្ដីប្រកាសមួយលើការលែងលះរបស់តារាស្រីវ័យ ៣៧ ឆ្នាំរូបនេះ។ ផលិតកម្ម UAA បានសរសេរថា ៖ "ការលែងលះរបស់ Song Hye Kyo ត្រូវបានសម្រេចនៅថ្ងៃនេះ នៅតុលាការគ្រួសារក្រុងសេអ៊ូល។

យើងចង់ឲ្យដំណឹងថាដំណើរការនៃការលែងលះត្រូវបានបញ្ចប់ ភាគីទាំងសងខាងបានយល់ព្រមលើការលែងលះគ្នា ដោយមិនទាមទារប្រាក់ចិញ្ចឹម ឬ ចែកទ្រព្យសម្បត្តិគ្នានោះទេ”។ គួរដឹងថាកាលពីថ្ងៃទី ២៧ ខែមិថុនា មានការប្រកាសថា Song Joong Ki បានដាក់ពាក្យលែងលះភរិយារបស់ខ្លួន ក្រោយពីរៀបការនឹងគ្នាបាន ១ ឆ្នាំកន្លះ៕

ដកស្រង់ពី៖ Sabay