Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហង្ស​មាស​ត្រូវ​បាន​ចោទ​ថា លួច​ស្នាដៃ​ទាំង​ភ្នែក​ស្រស់

  • បោះពុម្ព

រាជធានីភ្នំពេញ៖ កាលពីពេល ថ្មីៗកន្លងមក ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា «ប្រហុកផ្អក»

ដែលជាបទចម្រៀងថ្មីរបស់លោកខេមរៈ សិរីមន្ដ ក៏ប៉ុន្ដែបទនេះត្រូវអ្នកនិពន្ធភ្លេងលោក ជេន រូហ្វើ អះអាងថា ហង្សមាសបានលួចស្នាដៃរបស់ខ្លួនទាំងស្រុង និងចេញនៅលើបណ្ដាញសង្គមផងដែរ ។

លោកជេន រូហ្វើ ដែលត្រូវគេស្គាល់ថាជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងបានប្រាប់អ្នកសារព័ត៌មានថា បទ«ប្រហុកផ្អក» ដំបូងលោកបានជួប និងត្រូវលោកជួន សុជា ទាក់ទងឱ្យនិពន្ធបទភ្លេងមួយនេះនៅអំឡុងចុងឆ្នាំ២០១៨ ដោយមានការចរចាថា នឹងធ្វើបទចម្រៀងជាមួយគ្នា ។

លោកបានព្រមព្រៀងជាមួយលោកជួន សុជា ដែលជាអ្នកទាក់ទងទិញបទ ក្នុងការងារមួយមានលក្ខខណ្ឌពេញលេញ ពោលគឺតម្រូវឱ្យធ្វើបទនិពន្ធថ្មីទាំងស្រុង និងថតសំឡេងតារាចម្រៀងនៅក្នុងស្ទូឌីយោរបស់លោក ព្រមទាំងបញ្ជាក់ឈ្មោះអ្នកនិពន្ធបទភ្លេងផងដែរ ។ ការចរចាមិនទាន់បានត្រូវរ៉ូវ និងស្រេចបាច់ផង ស្រាប់តែបទចម្រៀងមួយនេះត្រូវបានផលិតកម្មហង្សមាសបញ្ចេញនៅទីផ្សារទៅហើយ ។

លោកជេន រូហ្វើ អះអាងថា បទនេះជាបទដែលលោកបានបង្កើតឡើង ហើយបានដាក់ក្នុងការចរចាជាមួយលោកជួន សុជា តែបែរជាអ្នកទិញបទចម្រៀងមួយនេះមិនទាន់មានការព្រមព្រៀងច្បាស់ការ និងមិនបានទាក់ទងមកវិញអស់រយៈពេលយូរ ហើយក៏ស្រាប់តែឃើញបទចម្រៀងនេះចេញដោយផលិតកម្មរស្មីហង្សមាស ទាំងមិនបានសុំការអនុញ្ញាតពីម្ចាស់ស្នាដៃពិតប្រាកដ ។

លោកជេន រូហ្វើ បញ្ជាក់ថា «នេះជាការលួចស្នាដៃទាំងស្រុងរបស់ខ្ញុំ ហើយខាងផលិតកម្មរស្មីហង្សមាស បានដាក់ឈ្មោះនិពន្ធបទភ្លេងជាមនុស្សផ្សេងទៀត ដែលនេះត្រូវចាត់ទុកថា មិនឱ្យតម្លៃអ្នកនិពន្ធទាំងនៅមានជីវិតតែម្ដង ។ បទចម្រៀងមួយនេះគឺត្រូវបានលួច និងគ្មានបានចំណាយប្រាក់អ្វីសូម្បីតែបន្ដិចឱ្យខ្ញុំនោះទេ ។ សូមផលិតកម្មរស្មីហង្សមាស លុបបទចម្រៀងនេះជាបន្ទាន់ ព្រោះថាបទនេះមិនត្រូវបានអនុញ្ញាតឱ្យខាងហង្សមាសនោះទេ »។

បើតាមលោកជេន រូហ្វើ បញ្ជាក់ថា បទនេះត្រូវលោក ជួន សុជា ប្រាប់លោកថា រៀបចំនិងបានលក់សិទ្ធិទៅឱ្យខាងផលិតកម្មថោនរួចរាល់ជាស្រេចអស់ទៅហើយ ។ លោកចាត់ទុកថា ផលិតកម្មរស្មីហង្សមាស គ្មានការចរចាច្បាស់លាស់ និងមិនបានឱ្យតម្លៃអ្នកនិពន្ធបទភ្លេងមួយនេះ ដោយលួចស្នាដៃរបស់លោកទៅធ្វើជាបទខ្លួនឯងទាំងស្រុង ៕

ដកស្រង់ពី៖ Sabay