Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OxygenOS 10 សម្រាប់​កំណែ​អាប់ដេត Android Q អាច​មាន​លក្ខណៈ​បែប​នេះ

  • បោះពុម្ព

OnePlus អាចទទួលបាននូវមតិយោបល់ ពីសហគមន៍អ្នកប្រើប្រាស់ និងហ្វេនរបស់ខ្លួន បានយ៉ាងច្រើនផងដែរ ដើម្បីចូលរួមជួយកែសម្រួល និងផ្ដល់គំនិតថ្មីៗ ដល់ស្បែក OxygenOS ជំនាន់ក្រោយឲ្យកាន់តែល្អ។

នាពេលថ្មីៗនេះ OnePlus បានរៀបចំការប្រកួតមួយ ដើម្បីជ្រើសរើសយក ហ្វេនពូកែណាម្នាក់ ដែលបានបញ្ចេញ យោបល់ដ៏ល្អបំផុត និងយកគំនិតអ្នកឈ្នះនោះ បូកបញ្ចូលទៅស្បែក OxygenOS ជំនាន់ក្រោយតែម្ដង។ អ្នកគាំទ្រម្នាក់ឈ្មោះថា Léandro Tijink បានឈ្នះ នៃការប្រតួតនេះ ដោយបានដាក់បង្ហាញនូវ ការឌីហ្សាញរូបរាង UI ស្ទើរតែទាំងស្រុងនៃស្បែក Oxygen OS 10 សម្រាប់កំណែអាប់ដេត Android Q នាពេលខាងមុខនេះ។

បន្ទាប់ពីត្រូវបានប្រកាសថា គាត់គឺជាអ្នកឈ្នះការប្រកួត OnePlus ក៏បានអញ្ជើញគាត់ ទៅទីស្នាក់ការកណ្តាល  របស់ក្រុមហ៊ុន ផ្ទាល់តែម្ដង ដែលមានទីតាំងនៅទីក្រុង Shenzhen ប្រទេសចិន ដូច្នេះគាត់នឹងអាចធ្វើការ ជាមួយនឹងក្រុមអភិវឌ្ឍន៍ OxygenOS ថែមទៀតផង។ ចំពោះផ្ទៃឌីហ្សាញនៃស្បែក OxygenOS 10 គឺសំដៅទៅលើការរចនា រូបរាងមូលច្រើន និងមានភាពសាមញ្ញ ហើយព្រមទាំងងាយស្រួល ក្នុងការប្រើប្រាស់តែម្ដង។ រូបភាពដាក់បង្ហាញដំបូង ដែលលោក Léandro Tijink បានបង្ហោះឡើងមក គឺជាផ្ទាំងម៉ឺនុយ Setup ដ៏មានភាពទាក់ទាញ ដោយមានផ្ទៃ ខាងក្រោយពណ៌ស និងកន្លែងកំណត់ចំកណ្ដាល ហើយនិងមុខងារផ្លាស់ប្ដូរ Theme ផងដែរ។

លក្ខណៈពិសេស Ambient Display និងព្រមទាំងផ្ទាំង Homescreen ក៏ត្រូវបានប្ដូរបន្ដិចបន្ដួច ដោយការតុបតែងមួយចំនួន គឺមានរូបរាងបែបមូល ដែលស្ថិតត្រង់ផ្នែកជ្រុងៗ ហើយបូករួមទាំងរូប icon ថែមទៀតផង។

ចំណែកឯការឌីហ្សាញដទៃទៀត គឺមានលក្ខណៈដូចនៅលើ Android Q កំណែអាប់ដេតបែតា (Beta) អញ្ចឹងដែរ ដោយព្រមទាំងរូបរាងថ្មីនៃ លក្ខណៈពិសេស FileDash ដែលអនុញ្ញាតឲ្យអ្នកប្រើ ផ្ញើឯកសាររវាងស្មាតហ្វូន OnePlus ដូចគ្នា និងមានរបៀបប្រើស្រដៀង AirDrop មាននៅលើ iPhone ផងដែរ។ ក្រៅពីនេះ យើងក៏ឃើញមាន ការបន្ថែមថ្មីតិចតួចទៅលើ UI របស់កម្មវិធីកាមេរ៉ា, កម្មវិធីកំណត់ Settings និងកម្មវិធីផ្ទុករូបភាព Gallery។ល។

កំណែអាប់ដេតទៅកាន់ Android Q រួមជាមួយនឹងស្បែក OxygenOS 10 គឺត្រូវបានគេរំពឹងទុកថា អាចនឹងចេញសម្រាប់ OnePlus 7T ដំបូងគេបង្អស់ ហើយម៉ូឌែលមុនៗទៀត និងទទួលបានតាមក្រោយ។

ដកស្រង់ចេញពីCamborReport