បណ្តាញសង្គម

រឿង​ថ្មី «The King's Avatar» របស់ Yang Yang ចេញផ្ទាំងរូបភាព​បណ្ដើរ​ៗ​ហើយ

រឿងថ្មីដែលមានលក្ខណៈជាការប្រកួតហ្គេម Online ពេលនេះបានបញ្ចេញ Poster ជាផ្លូវការហើយ។

រឿងថ្មីនេះមានចំណងជើងថា «The King's Avatar» ដែលចូលរួមសម្ដែងដោយប្រុសសង្ហា Yang Yang នឹងចាក់បញ្ចាំងនៅលើ Tencent Video។ Yang Yang គឺជាតួឯកតែម្នាក់គត់ដែលដើរតួជាអតីតប្រធានក្រុម Excellent Era និងបច្ចុប្បន្នជាប្រធានក្រុម Happy ព្រមទាំងអ្នកដឹកនាំក្រុម Glory របស់ចិនផងដែរ។

បុរសម្នាក់នេះក៏ត្រូវបានស្គាល់ថា ជា "Glory Textbook" និងជាម្នាក់ក្នុងចំណោម អ្នកខ្លាំងទាំង ៤ នាក់ផ្នែកយុទ្ធសាស្រ្តក្នុងការលេងហ្គេម។ សាច់រឿងទាំងមូលរបស់រឿងនេះគឺ និយាយអំពីកីឡា Esport របស់ប្រទេសចិនដែលផ្ដោតទៅលើការលេងហ្គេមអនឡាញមានឈ្មោះថា "Glory"។

ហ្គេមអនឡាញ "Glory" ត្រូវបានបាត់បង់សក្ដានុពលរបស់ខ្លួន ប៉ុន្តែវាត្រូវបានស្រោចស្រង់ឡើងមកវិញដោយតួឯកប្រុស Ye Xiu ដែលសម្ដែង Yang Yang។ យ៉ាងណាមិញ ចំពោះកាលបរិច្ឆេទច្បាស់លាស់ក្នុងការចាក់បញ្ចាំងរឿងនេះ គឺនៅតែមិនមានព័ត៌មានណាបញ្ជាក់ច្បាស់ឡើយ៕

ដកស្រង់ពី៖ Sabay