Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាំង​នេះ​អាច​ជា​លក្ខណៈ​សម្បត្តិ​របស់ Nokia 6.2 ដែល​ត្រៀម​ប្រកាស​ចេញ​ឆាប់​ៗ​នេះ

  • បោះពុម្ព

នៅដើមឆ្នាំ 2017 កន្លងផុតទៅនេះ Nokia 6 ត្រូវបានប្រកាសដាក់លក់ ជាផ្លូវការនៅលើទីផ្សារសកល ហើយវាក៏មាន នៅប្រទេសកម្ពុជាយើងផងដែរ ដោយឃើញថា វាទទួលបានគាំទ្រគ្រាន់បើ

ដែរ។ ដូច្នេះដោយសារតែភាពប្រសើរ បែបនេះហើយ ទើបក្រុមហ៊ុន HMD Global បានបន្តចេញ ជំនាន់ថ្មី មួយស៊េរីទៀត នៅដើមឆ្នាំ 2018 ដោយវាមានឈ្មោះជាផ្លូវការ Nokia 6.1។ យ៉ាងណាមិញ ស្មាតហ្វូនស៊េរីថ្មីមួយទៀត ដែលត្រូវបានគេស្គាល់ថា ជាជំនាន់ទី 2 នៃម៉ូឌែល Nokia 6 នោះ ក៏ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាផ្លូវការ នៅដើមឆ្នាំ 2019 កន្លងទៅផងដែរ តែចំឡែកអី មកដល់ពេលនេះទៅហើយ យើងនៅមិនទាន់បានឃើញ រូបរាងពិតប្រាកដ ក៏ដូចជាលក្ខណៈសម្បត្តិ របស់វានៅឡើយទេ។ 

យើងក៏មិនដឹងមូលហេតុច្បាស់ ពីការពន្យារពេល ដាក់បង្ហាញស្មាតហ្វូនថ្មី ស្ថិតក្នុងត្រកូលលេខ 6 នេះដែរ។ យ៉ាងណាក៏ដោយ ស្រាប់តែថ្ងៃនេះ មានព័ត៌មាន បែកធ្លាយម្តងទៀតពី Nokia 6.2 ដោយវាអាច ចេញជាផ្លូវការ នៅខែសីហា ខាងមុខនេះហើយ។ សម្រាប់ស្មាតហ្វូននេះ អាចនឹងបំពាក់អេក្រង់ ទំហំ 6 អ៊ីញ ប្រភេទ AMOLED ជាមួយកម្រិតបង្ហាញ Full HD+ (2280x 1080) និងមានកាមេរ៉ាទម្លុះអេក្រង់ ដែលគេហៅថាម៉ូតប្រជ្រុយខ្មៅដែរ។ Nokia 6.2 អាចមានកាមេរ៉ា បែបបញ្ឈរខាងក្រោយ ចំនួនបីគ្រាប់ ដែលលេនដើមមានទំហំ 20 មេហ្កាភិចសែល, 8 មេហ្កាភិចសែល ជាលេន Ultra-wide-angle, និងមួយគ្រាប់ចុងក្រោយ ជាលេនសំរាប់ថតព្រាល មានទំហំ 5 មេហ្កាភិចសែល។ ចំពោះកម្លាំងម៉ាស៊ីន វាអាចប្រើប្រាស់ បន្ទះឈីប Snapdragon 660 និងអាចមានរ៉េមទំហំ 4GB ឬ 6GB ជាមួយកម្លាំងថ្ម 3,300 mAh។ ជាពិសេស វានឹងទទួលបានបទពិសោធន៍ថ្មី នៃការប្រើបា្រស់ ប្រព័ន្ធប្រតិបត្តិការ Android 9 Pie ប្រភេទ Android One ទៀតផង។

ទៅលើថ្ងៃប្រកាសចេញ គេក៏មិនទាន់ដឹងច្បាស់ដែរ ប៉ុន្តែបើយោងតាមពាក្យចចាមអារ៉ាម មួយចំនួនបានឲ្យដឹងថា ក្រុមហ៊ុន HMD Global អាចនឹងដាក់បង្ហាញ Nokia 6.2 ជាផ្លូវការ ក្នុងពេលតែមួយ ជាមួយ Nokia 7.2 នៅខែក្រោយនេះហើយ។ សម្រាប់ Nokia 6.2 អាចមានតម្លៃក្នុងខ្ទង់ 173 ដុល្លារ ចំពោះ រ៉េម 4GB និងប្រហែល 216 ដុល្លារ សំរាប់ជម្រើសរ៉េម 6GB (នៅប្រទេសចិន)។ សរុមមកវិញ ទាំងនេះគ្រាន់តែជាព័ត៌មាន លេចធ្លាយមួយចំនួនប៉ុណ្ណោះ ដូចនេះដើម្បីអោយ កាន់តែច្បាស់ គឺមានតែរង់ចាំព័ត៌មានបន្ថែម ជាផ្លូវការពី HMD Global ប៉ុណ្ណោះ។



ដកស្រង់ចេញពីCamborReport