បណ្តាញសង្គម

ជំនាន់​ Beta​ បាន​បញ្ចប់​ ពេល​នេះ​ Apple​ ទម្លាក់​ចេញ​ iOS​ 12.4​ ជា​ផ្លូវ​ការ​ហើយ​!

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.3.1ត្រូវបានក្រុមហ៊ុន Apple ធ្វើការប្រកាសចេញ សម្រាប់ដាក់អោយ ប្រើប្រាស់ជាផ្លូវការ កាលពីចុងខែឧសភាកន្លងទៅដើម្បីជួសជុល នូវកំហុសបន្តិចបន្តួច ដែល

ទើបនឹងបានកើតឡើង ដោយបានធ្វើអោយ iPhone និង iPad មួយចំនួន មិនអាចធ្វើការហៅចេញ ឬទទួលការ Call តាមរយៈ VoLTE បាន និងបញ្ហាទាក់ទង ជាមួយការផ្ញើសារ ជាដើម។ យ៉ាងណា សម្រាប់បញ្ហាហ្នឹងដែរ គឺបានកើតមាន តែនៅលើតំបន់មួយចំនួន ដែលទាក់ទងប៉ុណ្ណោះ ក៏ដូចជាជួសជុល លើបញ្ហាតូចៗ ខ្លះៗ ដែលអ្នកប្រើប្រាស់កំពុងជួបប្រទះ ផងដែរ។

ស្របពេលដែល iOS 12.3.1 បានដាក់អោយប្រើជាសាធារណៈ ខាងក្រុមហ៊ុន Apple ក៏បានបញ្ចេញជំនាន់ថ្មី មកមួយទៀត គឺ iOS 12.4 ប៉ុន្តែវាជាប្រភេទ Beta ទេ ដោយ Version ចុងក្រោយនោះ បានបន្តរហូតដល់ Beta 7។ យ៉ាងណា នៅទីបំផុត ជំនាន់ Beta ក៏ត្រូវបានបញ្ចប់ ដោយពេលនេះ Apple បានធ្វើការបញ្ចេញ iOS 12.3.1 ដាក់អោយប្រើប្រាស់ អាចតម្លើងជាផ្លូវការហើយ។ លើកនេះដែរ Apple បាននាំយកមុខងារថ្មីមួយ ដែលអាចផ្ទេរទិន្នន័យ ពី iPhone ចាស់របស់អ្នក ទៅកាន់ iPhone ថ្មី អំឡុងពេល Set Up ដោយមិនចាំប្រើខ្សែដោត នាំវែងឆ្ងាយ ទៀតនោះទេ។ អញ្ចឹង វាកាន់តែស្រួលមួយកម្រិតទៀត ដល់អ្នកប្រើប្រាស់ ផងដែរ។ ចំនុចមួយទៀត គឺវាពង្រឹងបន្ថែមទៅលើកម្មវិធី Apple News+ ថ្មី អោយកាន់តែប្រសើរ ជាងមុន។ ក្រៅពីនេះ វាក៏បានជួសជុលកំហុសបន្តិចបន្តួច នៅក្នុងកម្មវិធី Walkie-Talkie ដែលបានភ្ជាប់ការប្រើជាមួយ Apple Watch ផងដែរ។

សរុបមក នេះជាដំណឹងល្អមួយ ដែល Apple បានធ្វើការបញ្ចេញ iOS 12.4 ចេញជាផ្លូវការ សម្រាប់អោយការប្រើប្រាស់ កាន់តែទូលំទូលាយ ជាងមុន និងដោះស្រាយបញ្ហាខ្លះៗ ដែលបានកើតមាន។ ដូច្នេះ សម្រាប់ប្រិយមិត្តដែលកំពុង ប្រើប្រាស់ទាំង iOS 12.3.1 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការទាំងអស់) បើមានចំណាប់អារម្មណ៍ គឺអាចតម្លើងមកកាន់ iOS 12.4 ជាជំនាន់ពេញលេញនេះបាន ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជាការស្រេច។



ដកស្រង់ចេញពីCamborReport