Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

OnePlus 5/5T អាច​អាប់ដេត​ទៅ​កាន់ OxygenOS 9.0.7 ជា​បណ្ដើរ​ៗ​ហើយ

  • បោះពុម្ព

ប្រិយមិត្តអ្នកអានដែលកំពុងប្រើប្រាស់ ស្មាតហ្វូនម៉ូឌែល OnePlus5/5Tនឹងលែងរង់ចាំយូរទៀតហើយ ដោយកំណែ អាប់ដេតទៅកាន់ Oxygen9.0.7 ត្រូវបានប្រទះឃើញថា ចេញឲ្យទាញយក

ដំឡើង ជាបណ្ដើរៗហើយ ហើយព្រមទាំងរូមមាន បន្ថែមមុខងារថ្មីៗផងដែរ។ កំណែអាប់ដេតចុងក្រោយនេះ គឺបានផ្ដល់ជូននូវការ ផ្លាស់ប្ដូរ ដ៏គួរឲ្យ កត់សម្គាល់មួយចំនួន និងភ្ជាប់មកនូវកញ្ចប់ Security Patch សម្រាប់ខែមិថុនាឆ្នាំ 2019 ជាដើម។

ប្រព័ន្ធប្រតិបត្តិការ Android 9.0 Pie ជាមួយនឹងស្បែក OxygenOS ជំនាន់ចុងក្រោយទី v9.0.7 OTA គួរតែបញ្ចេញទៅដល់ ស្មាតហ្វូនម៉ូឌែល OnePlus 5/5T របស់អ្នក ទាំងអស់គ្នា នាពេលឆាប់ៗនេះ ជាមួយនឹងការបន្ថែមមុខងារ ថតអេក្រង់ ជាលក្ខណៈវីដេអូ Screen Recording, មុខការឆ្លើយតបសាររហ័ស នាពេលទូរសព្ទយើងផ្ដេក និងមុខងារដ៏ពិសេស សម្រាប់លេងហ្គេម Fnatic Mode ថែមទៀតផង។ ចំពោះទំហំទាញយក នៃកញ្ចប់អាប់ដេត គឺអាចប្រហាក់ប្រហែល 502MB ដោយមិនធំពេកនោះទេ សម្រាប់ការអាប់ដេតធំដូចនេះ។ មុខងារលេងហ្គេម Fnatic Mode គឺពិតជាការស្វាគមន៍ដ៏ល្អ សម្រាប់អ្នកចូលចិត្ត លេងហ្គេមច្រើន ដោយអាចឲ្យហ្គេមទាំងឡាយ ដំណើរការបានរលូន ខណៈពេលដែលមុខងារ Screen Recording ក៏ត្រូវបានអ្នកប្រើប្រាស់ រង់ចាំយូរណាស់មកហើយ និងលែងត្រូវការទាញយក កម្មវិធីពីខាងក្រៅតទៅទៀតហើយ។ 

ប្រសិនបើលោកអ្នក មិនទាន់បានឃើញ OTA ទទួលបានកំណែអាប់ដេត នៅលើស្មាតហ្វូន OnePlus 5 ឬ OnePlus 5T ដូច្នេះសូមអ្នកទាំងអស់គ្នា ចូលទៅកាន់កម្មវិធី Settings > System Updates និងធ្វើការចុចលើ Refresh ហើយបើនៅតែអត់ឃើញ ដូច្នេះសូមរង់ចាំបន្ដិចទៀត ដោយវាជារឿងធម្មតាប៉ុណ្ណោះ ដែលស្មាតហ្វូនមួយចំនួន ទទួលបានអាប់ដេតមុន និងខ្លះទៀត មិនទាន់បាន។ 



ដកស្រង់ចេញពីCamborReport