Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្ពោធ​រឿង "កំហឹង​ខ្មោច Cute” ចាប់​អារម្មណ៍ តួឯក​ស្រី ពិត​ជា Cute មែន!

  • បោះពុម្ព

ផលិតកម្ម "អូហ្វីម" បានដាក់សម្ពោធស្នាដៃរបស់ខ្លួននៅស៊ីធីម៉លមានចំណងជើងថា "កំហឹងខ្មោច Cute” ស្របពេលតួឯកស្រី ត្រូវបានគេចាប់អារម្មណ៍ថា នាងពិតមានសម្រស់ស្រស់ស្អាតសមនឹងចំណងជើងមែន។

តួស្រីស្រស់ស្អាតរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះ "ឃីង វិច្ឆិកា" ដែលជាតារាសម្ដែងដែលប្រិយមិត្តកម្រប្រទះការសម្ដែងរបស់នាង ដោយទើបតែលេចមុខក្នុងខ្សែភាពយន្តខាងលើ ដោយចាប់បានតំណែងជាតួឯកតែម្ដង។ តាមការឲ្យដឹងពីសាមីខ្លួន វិច្ឆិកា ហៅ ប៉ឹបស៊ី នាងគឺជាអ្នករស់នៅរាជធានីភ្នំពេញនេះ។ នាងគឺជាអតីតជយលាភីលេខ៣ ក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" ឆ្នាំ ២០១៧។

ប៉ុន្តែតាមឲ្យដឹងពីសាមីខ្លួនផ្ទាល់ គឺនាងបានចូលសិល្បៈតាំងពីមុនប្រឡងកម្មវិធីខាងលើទៀត ពោលគឺនាង ធ្លាប់សម្ដែងជាតួឯកម្ដងតាំងពីអាយុ ៧ឆ្នាំម្ល៉េះ ក្នុងរឿង "ស្នេហ៍ក្លែងកាយ" របស់ផលិតកម្មខ្មែរមេគង្គ។ លុះក្រោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងកម្មវិធី "ពេជ្រកំពុងច្នៃ" របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ វិច្ឆិកា ប្រាប់ថា នាងបានឈានជើងចូលសិល្បៈកាន់តែស៊ុប ប៉ុន្តែភាគច្រើនបំផុត គឺការងារដើរម៉ូដប៉ុណ្ណោះ ព្រោះជាអ្វីដែលនាងស្រឡាញ់ជាង។ វិលមកការសម្ដែងវិញ តារាស្រីវ័យ ១៩ឆ្នាំ ឃីង វិច្ឆិកា ប្រាប់ថា រឿង "កំហឹងខ្មោច Cute” គឺជាការសម្ដែងភាពយន្តលើកដំបូងបំផុត ចាប់តាំងពីនាងធំពេញវ័យមក។

"និយាយទៅ នេះជារឿងទី១របស់ខ្ញុំ សង្ឃឹមថា បងប្អូនមិនប្រកាន់ ចំពោះការសម្ដែងរបស់នាងខ្ញុំ ដោយសារទើបជាការសម្ដែងលើកទី១។ យ៉ាងណា ខ្ញុំពិតជាបានរៀនសូត្រពីការសម្ដែងលើកទី១នេះ។ បើទោះជាយ៉ាងនេះក្ដី វិច្ឆិកា ឬ ប៉ឹបស៊ី ប្រាប់ថា នាងបានព្យាយាមណាស់ ផ្សំនឹងការយកចិត្តទុកដាក់ដិតដល់ពីអ្នកដឹកនាំទៀត នាងអះអាងថា នាងអាចធ្វើបានល្អច្រើន ដែលសង្ឃឹមថា ប្រិយមិត្តទស្សនិកជនពេញចិត្ត និងអាចទទួលយកបាន។តាមការឲ្យដឹងថាពីតារាស្រីវ័យក្មេង និងស្រស់ស្អាតនេះ ភាពយន្តរឿង "កំហឹងខ្មោច Cute” មិនត្រឹមជារឿងទី១សម្រាប់ជិវិតសម្ដែងក្រោយពេញវ័យនោះទេ។

ប៉ុន្តែជារឿងដំបូងបំផុតទៀត ដែលនាងព្រមទទួលថត។ វិច្ឆិកា បញ្ជាក់ថា មានផលិតកម្មជាច្រើនបានព្យាយាមទាក់ទងនាង ប៉ុន្តែនាងមិនទទួលឡើយ ដោយសារនាងបាន និងកំពុងផ្ចង់អារម្មណ៍នឹងការសិក្សាជំនាញ "ទំនាក់ទំនងអន្តរជាតិ" នៅសាលាប៊ែលធី ដែលឆ្នាំនេះ បានឈានមកដល់ឆ្នាំចុងក្រោយហើយ។

ដូច្នេះហើយ នាងចង់យកពេលផ្ដោតលើការសិក្សាសិន។ ចំពោះហេតុផល ដែលនាងព្រមទទួលថតរឿងខាងលើ ឃីង វិច្ឆិកា ប្រាប់ថា ព្រោះតែនាងចាប់អារម្មណ៍ទៅនឹងសាច់រឿង ពោលគឺក្រោយបានមើលខ្លឹមសារ ហើយនាងចង់សម្ដែងតែម្ដង ព្រោះជារឿងក្នុងសង្គមយុវវ័យដូចជានាង។ បែបនេះហើយ ក៏សាកល្បង ផ្សំនឹងចង់បានពិសោធន៍លើការសម្ដែងខ្លះផង។

ប៉ុន្តែទៅខាងមុខ នាងទំនងមិនទទួលយកការសម្ដែងភាពយន្តទៀតនោះទេ នៅមុនការសិក្សារបស់នាងមិនទាន់បានបញ្ចប់។ ខ្សែភាពយន្ត "កំហឹងខ្មោច Cute” គឺជាស្នាដៃទី២របស់ផលិតកម្ម "អូហ្វីម"។ រឿងនេះ ផលិតករបានវិនិយោគទឹកប្រាក់ប្រមាណជាង ៣ម៉ឺនដុល្លារអាមេរិក និងបានចំណាយពេលផលិតយ៉ាងសម្រិតសម្រាំងប្រមាណជា ៥ខែ មុនពេលបើកសម្ពោធនៅពេលនេះ។ តាមគម្រោង ភាពយន្តទាំងមូលគ្រោងនឹងបញ្ចាំងជូនប្រិយមិត្តបានទស្សនាចាប់ពីថ្ងៃទី ២៥ កក្កដា ២០១៩នេះ នៅគ្រប់រោងភាពយន្ត។

"កំហឹងខ្មោចCute” នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើបទាំងអស់ទូទាំងប្រទេស។ តាមអ្នកដឹកនាំរឿង រឿងនេះបានបញ្ចូល នៅឈុតឆាកគ្រប់រសជាតិ ស្នេហាបែបស្ទាវ កំប្លែងបែបកាយវិការ កម្សត់ ព្រាត់ប្រាស់ រន្ធត់ ភ័យខ្លាច ដែលមានជំនឿថា ក្រោយបានទស្សនាហើយទស្សនិកជន និងមិនចង់ងើបចេញពីកន្លែងឡើយ។

រឿង "កំហឹងខ្មោច Cute” មានការចូលរួមសម្ដែងដោយ កញ្ញា ឃីង វិច្ឆិកា លោក ឌីន សិដ្ធ, អុន វិសុត្យ, រុន រីយ៉ា, រាជ ឋានៈ សុវណ្ណឆៃ, យូរី, វ៉ាង អង, តាកុករុក, ឌីជេ ពាង, នាយ វ៉េវ និងតារាល្បីៗជាច្រើនទៀត៕

ដកស្រង់ពី៖Sabay