Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិន​ធម្មតា​ទេ​ iPhone​ XR​ លក់​ដាច់​បាន​ជិត​ពាក់​កណ្តាល​នៃ​ចំនួន​លក់​ iPhone សរុប​នៅ​​ក្នុង​សហរដ្ឋ​អាមេរិច​

  • បោះពុម្ព

ដូចអ្នកទាំងអស់គ្នា បានដឹងហើយថា iPhone XR ជាស្មាតហ្វូនជំនាន់ចុងក្រោយគេ របស់ក្រុមហ៊ុន Apple ដែលត្រូវបានប្រកាសចេញ តំណាលជាមួយ iPhone XS និង iPhone XS Max ជា

មួយតម្លៃធូរថ្លៃជាង មានជម្រើសពណ៌ច្រើនជាង តែមានចំនួនមួយចំនួនស្ទើរជាង។ តាមពិតទៅ យើងអាចនិយាយបានថា នេះយុទ្ធសាស្ត្រទីផ្សារបែបថ្មី សម្រាប់ Apple ដើម្បីចូលប្រជែងផ្នែកលើទីផ្សារ ជាមួយក្រុមហ៊ុនគូប្រកួត Android ជាច្រើន ដែលកំពុងរីកខ្លួន ដូចផ្សិត។

បើរំលឹកថយក្រោយបន្តិច យើងនៅចាំបាន ពាក់ព័ន្ធនឹងរបាយការណ៍មួយពី CIRP ដែលមានពាក្យពេញ Consumer Intelligence Research Partners បានចុះផ្សាយឲ្យដឹងថា iPhone XR ក្នុងពេលចេញលក់ សម្រាប់មួយខែដំបូង គឺលក់បានដល់ទៅ 32% ខណៈពេល iPhone XS និង XS Max លក់បានលើសតែ 3% ប៉ុណ្ណោះ។ នេះអាចបង្ហាញឲ្យដឹងថា XR លក់ដាច់រាប់សិបលានគ្រឿងឯណោះ សម្រាប់តែមួយខែដំបូង ពេលវាមានវត្តមានចូលទៅដល់ក្នុងទីផ្សារជាតិ និងអន្តរជាតិ។

 

 

 

ដោយឡែក សម្រាប់ក្នុងពេលថ្មីៗនេះ ស្របពេលដែល iPhone ជំនាន់ទី 11 មិនទាន់ដល់ថ្ងៃប្រកាសចេញ ជាផ្លូវការនោះ ខាង CIRP ដដែល បានធ្វើការចេញផ្សាយបន្តទៀត ទាក់ទងនឹងចំនួនលក់របស់ iPhone XR។ ជាការពិតណាស់ តាមរបាយការណ៍ បានបញ្ជាក់ថា គិតមកត្រឹមដើមត្រីមាសទី 3 នេះ iPhone XR បានកើនប្រជាប្រិយភាព លើចំនួនលក់ដាច់ខ្លាំងមែនទែន គឺសឹងតែជិតពាក់កណ្តាលទៅហើយ នៃចំនួនលក់សរុបលើ iPhone ទាំងអស់ (គិតចាប់ពី iPhone 6s – iPhone XS Max) សម្រាប់នៅក្នុងទីផ្សារសហរដ្ឋអាមេរិច។ តាមទិន្នន័យបានបង្ហាញថា iPhone XR កើនចំនួនលក់ដាច់សរុប ស្មើរនឹង 48% ដែលក្បែរ 50% ទៅហើយ ក្នុងម៉ូឌែលតែមួយនេះ។ 

 យ៉ាងណា បើនិយាយជារួមទៅ ចំនួនលក់បានច្រើនបែបនេះ គឺអាចដោយសារតែ iPhone XR មានចំនុចពិសេសៗច្រើន ទោះបីជាកម្រិតអេក្រង់ទាប ជាងបងធំ 2 ទៀត ប៉ុន្តែវាស្ថិតនៅទំហំកណ្តាល មានពណ៌ចម្រុះច្រើនជាង ដើរលឿនដូចគ្នា និងមានកាមេរ៉ាខាងក្រោយ មួយគ្រាប់ ដែលខ្លឹម តែម្តង។ អញ្ចឹងហើយ អ្នកប្រើប្រាស់ ឬក៏ដូចជាយុវវ័យ ប្រាកដជាពេញចិត្តលើ iPhone XR មិនចាញ់ XS & XS Max ប៉ុន្មានដែរ ខណៈពេលដែលតម្លៃរបស់វា ក៏ខុសគ្នាច្រើនគួសសមដែរ។

 

ដកស្រង់ចេញពីCamborReport