Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នក​​ផលិត​រឿង Avatar អបអរ​ដល់​ Avengers: Endgame ដោយ​ប្រើ​ភាសា​មនុស្ស​ភព​ផ្សេង

  • បោះពុម្ព

កាលពីចុងសប្ដាហ៍កន្លងទៅ Avengers: Endgame យកឈ្នះខ្សែភាពយន្ត Avatar ក្លាយជាខ្សែភាពយន្តរកចំណូលបានច្រើនជាងគេក្នុងលោក ដែលគិតត្រឹមពេលនេះគឺរកចំណូលបាន ២ ៧៩០ លានដុល្លារ។

លោក James Cameron អ្នកដឹកនាំ អ្នកផលិត និងជាអ្នកនិពន្ធភាពយន្ត Avatar បានឆ្លៀតពេលពីការផលិតភាពយន្ត Terminator: Dark Fate ដើម្បីផ្ញើសារអបអរសាទរដល់ Avengers: Endgame តាមរយៈគណនី Twitter ផ្លូវការរបស់ Avatar។

លោកបានសរសេរថា ៖ "Oel ngati kameie, I see you Marvel – congratulations to Avengers: Endgame on becoming the new box office king”។ ឃ្លាដំបូងនៃសារត្រូវបានគ្រប់គ្នាដឹងថាជាភាសានៃជនជាតិ Na'vi ដែលជាមនុស្សភពផ្សេងដ៏សំខាន់មួយក្រុមក្នុងខ្សែភាពយន្ត Avatar។

ទោះយ៉ាងណាកំណត់ត្រានេះ អាចនឹងមិនកាន់កាប់បានយូរនោះទេ ដោយសារលោក James កំពុងរវល់ផលិត Avatar វគ្គថ្មីចំនួន ៤ វគ្គទៀត។ ប៉ុន្តែត្រូវរង់ចាំយូរបន្តិចទើបបានទស្សនាវគ្គថ្មី ដែលវគ្គ ២ រំពឹងថាចាក់បញ្ចាំងនៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១៕

ដកស្រង់ពី៖ Sabay