បណ្តាញសង្គម

ក្នុង​រឿង​មែន ប៉ុន្តែ អេដវីន របួស​ពេញ​ខ្លួន​មែន​ទែន ក្រោយ​លោត​ចូល​ស្រះ​ឈូក​ជម្រៅ​ ៥ ម៉ែត្

ការងារសិល្បៈរបស់លោក អេតវីន កំពុងតែកាក់កបក្នុង អាជីពជាអ្នកសម្ដែង កំឡុងពេលដែលលោកកំពុង មមាញឹកធ្វើជាពិធីករ។

យ៉ាងណាមិញ បច្ចុប្បន្ននេះ លោកកំពុងតែជិតបញ្ចប់ក្នុងការថតរឿងសព្វសិទ្ធ ដែលនឹងត្រៀមចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ ភីអិនអិននៅពេលឆាប់ៗនេះ។ សាច់រឿងសព្វសិទ្ធ ដែលជារឿងនិទានបុរាណខ្មែរ ត្រូវបានកែច្នៃយកមកសម្ដែងសារជាថ្មីលាយឡំនឹងឈុតឆាកដ៏អស្ចារ្យដែលលោក អេតវីន គឺជាតួឯកនៅក្នុងសាច់រឿងផ្ទាល់តែម្ដង។ លោកបាននិយាយថា រឿងនេះពិតជាថ្មីហើយប្លែក ចំពោះការថតរឿងមួយនេះគឺត្រូវចំណាយពេលយូរ ព្រោះត្រូវស្លៀកពាក់ជាឈុតបុរាណ ដូច្នេះការផ្លាស់ប្ដូរសំលៀកបំពាក់ ពិតជាមិនងាយស្រួល ។

នៅកំឡុងពេលថតរឿង លោកបានប្រាប់ថា មានការលំបាកខ្លះដែរ នៅត្រង់ឈុតដែលលោកត្រូវហក់ទឹកជម្រៅប្រមាណ ៥ម៉ែត្រដើម្បីជួយក្មេងលង់ទឹក មិនតែប៉ុណ្ណោះ ទឹកនោះមានទាំងឈូក និងបន្លាជាច្រើន ធ្វើអោយលោកមានរបួលពេញខ្លួន តែមិនត្រូវអីធ្ងន់ធ្ងរនោះទេ។ នៅពេលដែលថតបញ្ចប់រឿងសព្វសិទ្ធ លោកថាមិនទាន់ចង់ថតរឿងថ្មីទៀតនោះទេ ព្រោះចង់ទុកពេលសម្រាក និងថែទាំសុខភាពឲ្យបានល្អសិន តែការងារជាពិធី ករនៅតែបន្តដដែល។

សាច់រឿងនេះដែរ បានយកមកសម្ដែងផ្ទាល់ នៅក្នុងកម្មវិធី ខួប៤ឆ្នាំរបស់ស្ថានីយទូរទស្សន៍ ភីអិនអិន។ ចំពោះរឿងនេះ គឺថតអស់រយៈពេលជិតពីរឆ្នាំ និងចំណាយទឹកប្រាក់ច្រើនគួរសម។ ដូចនេះទាំងតារាសម្ដែង និងអ្នកផលិតរឿងព្រមទាំងស្ថានីយទូរទស្សន៍ ភីអិនអិន មានការរំពឹងខ្ពស់ចំពោះចំនួនទស្សនិកជន៕

ដកស្រង់ពី៖ Sabay