Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មក​ពីថៃវិញ​ ចាដេត ​ត្រៀម​អង្រួន​ឆាកថ្មី​ជាមួយ DJ សិចស៊ី AviDa និងតារាច្រៀនទៀត

  • បោះពុម្ព

ត្រឡប់មកហ្វឹកហាត់នៅបាងកក មិនទាន់បានប៉ុន្មានផង ចាដេត ត្រៀមចាប់ដៃ DJ សិចស៊ី AviDa មកអង្រួនបេះដូងអ្នកគាំទ្រនាចុងសប្ដាហ៍នេះ។

ពួកគេទាំងពីរបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឲ្យការប្រគំតន្ត្រី Boostrong Music on Fire កក្រើក និងកាន់តែអស្ចារ្យថែមមួយកម្រិតទៀត។ លើសពីនេះទៀត DJ ស្រស់សោភា និងសិចស៊ី AviDa នឹងចាប់ដៃជាមួយ រុន រីយ៉ា បង្កើតនូវទស្សនីយភាពនិងភាពសប្បាយរីករាយជូនដល់អ្នកចូលរួមផងដែរ។

ក្រៅពីនោះ តារាកិត្តិយស និងក្រុមរាំប្រុសស្រីជាច្រើនផ្សេងទៀតក៏នឹងមានវត្តមាននៅការប្រគំតន្រ្តី នេះដូចគ្នា។ ដូច្នេះ! កុំភ្លេចចូលរួមដោយសេរីនៅស្ថានីយទូរទស្សន៍ PNN ឬតាមដានទស្សនាតាមរយៈកញ្ចក់ទស្សន៍នៃការប្រគំតន្រ្តី Boostrong នៅថ្ងៃសៅរ៍ ទី ២៧ ខែកក្កដា ២០១៩ ខាងមុខនេះ ចាប់ពីម៉ោង ៤:៣០ នាទីល្ងាចតទៅ៕

 

 

 

 

 ដកស្រង់ពី៖ Sabay