បណ្តាញសង្គម

Ariana Grande នឹងទៅជាបែបនេះជាមិនខានទេ បើ​បាន​ច្រៀង​ជាមួយ​ BLACKPINK

កាលពីម្សិលមិញ អ្នកគាំទ្ររបស់ Blackpink ក៏បានសាកសួរ Ariana Grande នៅលើ Twitter ថា៖ «តើនាងនឹងសហការណ៍ច្រៀងជាមួយ Blackpink ដែរឬទេ?

ចម្លើយរបស់ តារាស្រីខ្មៅស្រអែមម្នាក់នេះពិតជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែនដោយនាងបានតបថា នាងនឹងសន្លប់ជាមិនខានទេ បានច្រៀងជាមួយ Blackpink នោះ។ អ្នកគាំទ្រពិតរំភើបខ្លាំងណាស់នៅពេលដែល Ariana និយាយបែបនេះ ហើយពួកគេនឹងទន្ទឹងរងចាំការសហការណ៍របស់ Blackpink និង Ariana។

ពួកគេទាំងពីរក៏បានជួបគ្នាម្ដងរួចទៅហើយនៅ Coachella កាលពីខែមេសាកន្លងទៅ។

ដកស្រង់ពី៖ Sabay